ចេតិយ​ឃុនឆាង​ឃុនផែន ធ្លាប់​មាន​សត្វ​ក្រពើ​បង្ហាញ​ខ្លួន

  • 2016-10-12 18:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្បែរ​ទី​សក្ការ​​ចេតិយ​ឃុនឆាង ឃុនផែន មាន​រូង​ដ៏​ជ្រៅ​មួយ​កន្លែង ដែល​អ្នក​ស្រុក​នៅ​ខេត្ត​កោះកុង​ប្រាប់​ថា ធ្លាប់​មាន​សត្វ​ក្រពើ​មួយ​គូ​រស់នៅ។

 

 

នៅ​លើ​ផ្ទាំង​ថ្ម​កណ្ដាល​ដៃ​សមុទ្រ ស្ថិត​នៅ​ចំ​ពី​មុខ​ទី​រួម​ខេត្ត​កោះកុង ដូន​ចាស់​ដែល​រស់នៅ​ថែរក្សា​នៅ​ចេតិយ​ឃុន​ឆាង​ឃុន​ផែន​និយាយ​ប្រាប់​រឿង​សត្វ​ក្រពើ​មួយ​គូ តែងតែ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ស្រុក​ឃើញ​នៅ​ក្បែរ​ទី​សក្ការ​ចេតិយ​ឃុនឆាង​ឃុន​ផែន។

 

លោក​យាយ​បន្ត​ថា ទើប​តែ​រយៈ​ពេល​ប្រមាណ​ពីរ​បី​ឆ្នាំ​ចុងក្រោយ​ ដែល​សត្វ​ក្រពើ​នោះ​លែង​សូវ​បង្ហាញ​ឲ្យ​អ្នក​ស្រុក​ឃើញ។ ទោះ​បី​ទីនោះ​មាន​សត្វ​ក្រពើ​រស់នៅ ប៉ុន្តែ​មិន​ដែល​យាយី​ឬ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ស្រុក​ទេ។

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា