ឆ្នេរ​កោះយ៉រ​ ​ខែ​វស្សាអួរអាប់​ខ្សត់​ភ្ញៀវ​មក​លេង

  • 2016-10-18 22:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀង​បាន​បង្អុរ​ចុះឥត​ដាច់​គ្រាប់ នៅ​ឆ្នេរ​កោះ​យ៉​​​​​​របរិយាកាស​មានស​ភាព​អួរអាប់​​ ​​​ធម្មជាតិ​ក៏​មិន​សូវ​ស្រស់​បំព្រង។ ងាក​មក​ភ្ញៀវ​ទេសចរ​ក៏​មិន​សូវ​មក​កម្សាន្ត​ច្រើន​ តាម​ខ្ចុះ​អង្គុយ​មាន​ភាព​ស្ងាត់​ជ្រងំ​។ នេះ​ជា​ទិដ្ឋភាព​ដែល​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" សង្កេត​​ឃើញ​ នៅ​ពេល​ធ្វើ​ដំណើរ​មក​ខេត្ត​កោះកុង សម្រាប់​ការ​ស្វែងរក​ព័ត៌មាន​នៅ​ខេត្ត​សមុទ្រ​ជាប់​ព្រំដែន​ថៃ​នេះ។

 

 
 
 
 

​អាជីវករ​បម្រើ​សេវា​លក់​ម្ហូប​អាហារ​មួយ​រូប​ប្រាប់​​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​" ថា ខែ​វស្សា​ឆ្នេរ​កោះ​យ៉​រមិន​​សូវ​មាន​​ភ្ញៀវ​មក​លេង​ច្រើន​ទេ ដោយសារ​ទឹក​សមុទ្រ​មាន​ភាព​ល្អក់កករ ​មាន​រលក​ធំៗ​ពិបាក​ឲ្យ​ភ្ញៀវ​​​​ចុះ​​​ហែល​ទឹក​លេង​​​កម្សាន្ត​។

 

អាជីវករ​រូប​នេះ​បន្ត​ថា នៅ​​ឆ្នេ​រ​កោះ​យ៉រ​​ចំ​មុខ​ខ្យល់ តែងតែ​មាន​ខ្យល់​បក់​ខ្លាំងៗ​នៅ​ខែ​វស្សា។ ប៉ុន្តែ​ចាប់​ពី​ខែ​វិច្ឆិកា ទើប​ឆ្នេរ​មាន​ភាព​សភាព​ស្រស់​ស្អាត​ ទឹក​ក៏​ស្អាត​ថ្លា ភ្ញៀវ​ក៏​ចាប់ផ្តើម​មក​កម្សាន្ត​ច្រើន។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា