ស្ដាប់​លោក​តា​ម្នាក់ ​រៀបរាប់​ការ​ធ្វើ​ប្រលាន​កំពង់​ឆ្នាំង​ ស្លាប់​មនុស្ស​គ​ជើង​គ្នា

  • 2016-10-19 16:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា ប៊ូ យ៉ូត ​អ្នក​ដែល​នៅ​រស់​ សល់​ពី​សម័យ​ប៉ុល ពត ​បាន​រៀប​រាប់​ការ​ធ្វើ​ប្រលាន​យន្ដហោះ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ថា​ពិត​ជា​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​មែនទែន ​ពោល​គឺ​អ្នក​ដែល​គេ​មក​មក​ធ្វើ​ប្រលាន​នេះ ​គឺ​ធ្វើ​ការ​រហូត​ដល់​ស្លាប់​តែ​ម្ដង។

 

 

លោក​តា ដែល​មាន​ដើម​កំណើត​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ខាង​លើ ​បាន​បន្ថែម​ថា​ នៅ​នា​សម័យ​ធ្វើ​ប្រលាន​នោះ លោក​តា​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​ពេញ​កម្លាំង​ ពោល​គឺ​អាយុ​ប្រហែល​ជា​២០​ជាង។ លោក​តា​ចាំ​បាន​ទាំង​អស់​ចំពោះ​រឿង​នៃ​ការ​ធ្វើ​ប្រលាន​នេះ ប៉ុន្តែ​នៅ​គ្រា​នោះ មិន​ទាន់​ដឹង​ថា ​មាន​មនុស្ស​ស្លាប់​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា​ចេះ​តែ​ឃើញ​មាន​មនុស្ស​ថ្មី​មក​រហូត ហើយ​អ្នក​ចាស់​ចេះ​តែ​បាត់​ខ្លួន។ រហូត​ដល់​សម័យ​នោះ​ចប់ លោក​តា​ប្រទះ​ឃើញ​រណ្ដៅ​ជា​ច្រើន ហើយ​មាន​សុទ្ធ​តែ​ឆ្អឹង​ខ្មោច។

 

សរសេរ​ច្រើន​ដូច​មិន​សូវ​អស់​សេចក្ដី សូម​ប្រិយមិត្ត​ទស្សនា​ការ​សម្ភាសន៍​ផ្ទាល់​របស់​ក្រុម​ការងារ ផ្លូវ​ទៅ​ស្រុក ទើប​ដឹង​រឿង​នេះ​ច្បាស់​ថា​យ៉ាង​មិច៖

អត្ថបទ៖ មុន្នី រម្យ