គ្រូ​ទាយ​ចម្លែក មិន​មើល​បាត​ដៃ មិន​ប្រើ​សន្លឹក​បៀ តែ​ប្រើ​ដៃ​ស្ទាប​សុដន់

  • 2016-10-19 16:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធីសាស្ត្រ​ទាយ​ច្រើន​រាប់​មិន​អស់ ត្រូវ​បាន​គ្រូទាយ​អះអាង​ថា អាច​ប្រើ​ប្រាស់​ដើម្បី​មើល​ភ័ព្វ​សំណាង​នា​ពេល​អនាគត របស់​អ្នក​បាន ជាក់​ស្ដែង​ដូច​ជា ការ​មើល​បាតដៃ ឆ្នាំ​កំណើត និង​សន្លឹក​បៀ​ជា​ដើម។ ជា​មួយ​គ្នា​នេះ​ដែរ វា​ក៏​នៅ​មាន​វិធីសាស្ត្រ​មួយ​ទៀត​ផង​ដែរ គឺ ការ​ស្ទាប​សុដន់។

 

 

វីដេអូ​ឃ្លិប​ខ្លី​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ គ្រូ​ទាយ​ចំណាស់​ដ៏​ចម្លែក​ម្នាក់ កំពុងតែ​ធ្វើ​ការ​ទស្សន៍ទាយ ពី​ភ័ព្វ​សំណាង​នា​ពេល​អនាគត​របស់​ស្ត្រី​ម្នាក់ ដោយ​ប្រើ​ដៃ​ស្ទាប​សុដន់​របស់​នាង។ វីដេអូ​នោះ​ត្រូវ​បាន​បង្ហោះ​ទៅ​លើ បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន Weibo កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ ដោយ​គណនី​ឈ្មោះ Xiao Yuwen ដែល​ជា​អ្នក​ថត​រូប​ម្នាក់ នៅ​ក្នុង​ខេត្ត​យូណាន ប្រទេស​ចិន ប៉ុន្តែ​ទើប​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នា​ពេល​ថ្មីៗ​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​អះអាង​ថា វីដេអូ​ឃ្លិប​នោះ​គឺ​ក្លែងក្លាយ ឬ​គ្រាន់​តែ​ជា​ផ្នែក​មួយ នៃ​ការ​ធ្វើ​តេស្ត​ជំងឺ​មហារីក​សុដន់ (ស្រប​ច្បាប់) ប៉ុណ្ណោះ ខណៈ​អ្នក​ដទៃ​ទៀត បាន​បញ្ចេញ​មតិ​បែប​ចំអក​ឡកឡឺយ​ថា «ខ្ញុំ​ចង់​រៀន​ពី​វិធីសាស្ត្រ​ដ៏​ស័ក្ដិសិទ្ធិ​នេះ​ដែរ តែ​វីដេអូ​ខ្លី​ពេក»៕

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist

អត្ថបទពេញនិយម