ឈិន​ ឈឿន​ «ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​អត់​ទម្លាក់​ជើង​ទេ»​

  • 2016-10-20 23:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ឆ្នើម​របស់​ជម្រើស​ជាតិ​កម្ពុជា​ ឈិន​ ឈឿន​ ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ AFF Suzuki Cup​ 2016​ ប៉ះ​ទីម័រខាងកើត​នោះ​កម្ពុជា​មិន​ទុក​ជើង​ឬ​ទម្លាក់​ការ​ប្រកួត​នោះ​ទេ​នៅ​ថ្ងៃ​ស្អែក​នេះ។​

 

កីឡាករ ឈិន ឈឿន ខាងឆ្វេង

 

ខ្សែ​បម្រើ​ឆ្នើម​ដែល​មាន​មុខ​ស្ទើរ​គ្រប់​ការ​ប្រកួត​ ឈិន​ ឈឿន​ បាន​ឲ្យ​ Sabay​ ដឹង​ថា​ ស្អែក​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​៤ដែល​ចូល​រួម​ជម្រុះ Suzuki Cup​ ២០១៦។​ កម្ពុជា​នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ ទីម័រខាងកើត​ ក្នុង​ជំនួប​ចុង​ក្រោយ​។​

 

ក្រុមជម្រើសជាតិកម្ពុជា

 

កីឡាករ​ឆ្នើម​​រូប​នេះ​និយាយ​ថា ​​ទោះ​ជា​កម្ពុជា​មាន​៦ពិន្ទុ​ក្នុង​ដៃ​ ហើយប្រកួត​ត្រឹម​ស្មើ​ក៏​ឡើង​ដែរ​នោះ ​ប៉ុន្តែ​​កម្ពុជា​នឹង​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​សមត្ថភាព​ដូច​ប្រកួត​មុនៗ។​ មិន​ទម្លាក់​ជើង​ឬ​បន្ធូរ​បន្ថយ​ឲ្យ​ដៃ​គូ​នោះ​ទេ ​បើ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​គឺ​រក​ហើយ។​ កីឡាករ​ទាំង​អស់​​ត្រូវ​តែ​លេង​ឲ្យ​អស់​ដូច​រាល់​ដង​ដើម្បី​បញ្ជាក់​ឲ្យ​គេ​ឃើញ​ថា​ វិស័យ​បាល់​ទាត់​កម្ពុជា​ពិត​ជា​មាន​ការ​រីក​ចំរើន​មែន។​

 

ក្រុមជម្រើសជាតិ ទីម័រខាងកើត

 

ឈិន ឈឿន​ថា មិន​ថា​ទម្រង់​លេង​ បច្ចេកទេស​ ការ​ហ្វឹកហាត់​និង​ឆន្ទៈ​នោះ​ទេ​ ឥឡូវ​​កម្ពុជា​សុទ្ធ​តែ​មាន​ ជា​ពិសេស​ក៏​ចង់​តប​ស្នង​ដល់​អ្នក​គាំទ្រ​បាល់ទាត់​របស់​កម្ពុជា​​ដែល​ពួក​គាត់​តែង​តែ​មក​គាំទ្រ​ជា​និច្ច​ជា​កាលមិនថាក្ដៅឬត្រជាក់នោះទេ។​

 

សម្រាប់​២ប្រកួត​កន្លង​មក​របស់​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ Suzuki Cup​ 2016​ នេះ​គឺ​ឈ្នះ​ទាំង​២ប្រកួត​ មាន​៦ពិន្ទុ​ ដោយ​ប្រកួត​ទី១​ យក​ឈ្នះ​ ក្រុម​ឡាវ​ ២-១​ និង​ប្រកួត​ទី២​ យក​ឈ្នះ​ ក្រុម​ប្រ៊ុយណេ​ ៣-០។​ ចំពោះ​ការ​ប្រកួត​ស្អែក​នេះ​ត្រូវ​ប៉ះ​ក្រុម​ទីម័រ​ ជា​ប្រកួត​ទី៣​និង​ជា​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​ផង​ដែរ៕​

 

អត្ថបទ៖​ នួន​ ស៊ីណា​

អត្ថបទពេញនិយម