Mourinho មិន​ចង់​ឲ្យ​ Rashford លេង​ពាន​ Euro U-21

  • 2016-10-20 20:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​និយាយ​ថា​លោក​ មិន​ចង់​ឃើញ​យុវជន​វ័យ​ក្មេង Marcus Rashford លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម​២១​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​ Euro U21 នោះ​ទេ​។

 

ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការ​ទូទៅ​ Manchester United ក្រោម​ហេតុផល​ថា Rashford បាន​ក្លាយ​ជា​កីឡាករ​ក្នុង​ឈុត​ធំ​ទៅ​ហើយ​ បើ​ទោះ​ជា​មិន​សូវ​បាន​លេង​ក៏​ដោយ ​ដូច្នេះ​វា​មិន​សម​ហេតុផល​ដែល​ត្រូវ​ឲ្យ​គេ​ទៅ​លេង​ឲ្យ​ឈុត​ជម្រើស​ជាតិ​យុវជន​ សម្រាប់​អឺរ៉ូ​ នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ។

 

បុរស​វ័យ​៥៣​ឆ្នាំ​និយាយ​ដូច្នេះ៖ "វា​ពិតជា​មិន​សម​ហេតុផល​ដែល​កីឡាករ​ម្នាក់​លេង​នៅ​ឈុត​ធំ​ ត្រូវ​ទៅ​លេង​ឲ្យ​ឈុត​យុវជន​របស់​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​នៅ​ប្រទេស​ប៉ូឡូញ។ បើ​សិន​ Rashford ជា​កីឡាករ U-២១ អញ្ចឹង​យើង​មិន​បាច់​និយាយ​ទេ តែ​នេះ​គេ​ជា​កីឡាករ​ឈុត​ធំ​ របស់​លោក Gareth Southgate ដូច្នេះ​យើង​ត្រូវ​តែ​និយាយ​ ព្រោះ​យើង​មិន​ចង់​ឲ្យ​គេ​ទៅ​លេង"៕

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Mirror

អត្ថបទពេញនិយម