G-Devith​ ស្លាប់​ទៅ​បិទ​ភ្នែកជិត បើ​សម្រេច​បំណង​ប្រាថ្នាចុង​ក្រោយ​បាន​​

  • 2016-10-21 14:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ​តែង​មាន​បំណង​ប្រាថ្នា​រៀង​ៗខ្លួន អ្នក​ខ្លះ​ចង់​បាន​បែប​នេះ​ ​ខ្លះ​ទៀត​ចង់​បាន​បែប​នោះ សម្រាប់​តារា​ចម្រៀង​​ក្នុង​ស្រទាប់​យុវវ័យ​ ងួន ចាន់ដេវីត វិញ​លោក​បាន​បង្ហើប​ក្តី​ប្រាថ្នា​៥​យ៉ាង ​ដែល​លោក​ប៉ង​​ ក្នុង​នោះ​មាន​បំណង​ប្រាថ្នា​ចុង​ក្រោយ​ធំបំផុតមួយ ​បើ​បាន​សម្រេចមែន​គេ​ថា​​ពេល​ស្លាប់​ទៅ​បិទ​ភ្នែក​ជិតហើយ​។

 

 

តោះមក​តាម​ដាន​ បំណង​ប្រាថ្នា​ទាំង​៥​ ​របស់​ ងួន ចាន់ដេវីត ខាង​ក្រោម៖

 

បំណង​ប្រាថ្នា​ទី​៥ ធំ​បំផុត​នោះ​គឺ៖ លោក​ចង់​អោយ​សិល្បៈ​ខ្មែរ​ បោះ​ជំហាន​ឈាន​ទៅ​មុខ​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ឆាក​អន្តរជាតិ​ ដែល​ឥឡូវ​នេះ​ ដេវីត ថា​សិល្បៈ​ខ្មែរ​កំពុង​តែ​ឆ្ពោះ​ទៅ​មុខស្រាប់​ហើយ​ ហើយ​អ្វី​ដែលលោកចង់​បាន​គឺ​ការ​លើក​ទឹក​ចិត្ត​នឹង​គាំទ្រ​នៅ​សិល្បៈ​ចម្រៀង​ថ្មី​ មិន​ថា​ប្រភេទ​ចម្រៀង​បែប​ណា​ សំខាន់​គឺ​ការ​លើក​ទឹក​ចិត្ត​ បើ​សិន​ជា​សិល្បៈ​ខ្មែរ​មាន​មុខមាត់​ក្រោក​ឈរ​បង្ហាញ​បរទេស​បាន ​លោកថា​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​ហើយ​ ។

 

បំណង​ប្រាថ្នា​ទី​៤៖ ដេវីត ថា​​ចង់​ជួយ​អោយ​មិត្តភ័ក្ដិ​លោក​ម្នាក់​ដែល​ជិត​ដិត​បំផុត​ឆាប់​បាន​សម្រេច​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​គេ​ គឺ ការ​ប្រពន្ធ។

 

 

បំណង​ប្រាថ្នា​ទី៣៖ ម្ចាស់​បទ​ "បុរស​ម្នាក់​នេះ​ចេះ​ឈឺចាប់​ហើយ" ចង់​មាន​ហាង​ កាហ្វេ​ និង​ ហាង​ fashion ១។

 

បំណង​ប្រាថ្នា​ទី២​៖ លោក​ថា​​ចង់​បាន​ផ្ទះ​ផ្ទាល់​ខ្លួន​ពីរ​កន្លែង មួយ​នៅ​ភ្នំពេញ ​មួយ​នៅ​កំពង់សោម។

 

បំណង​ប្រាថ្នា​ទី១៖ ដេវីត ​នឹង​អោយ​ប្អូនស្រី​ខ្លួន​រៀន​រហូត​ចប់​ចុង​ចប់​ដើម​ នឹង​រហូត​ដល់​នាង​ទទួល​បាន​ការងារ​ដ៏​ល្អ​មួយ។​

 

ក្នុង​នោះ​តារា​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​ បញ្ជាក់​ទៀត​ថា​ក្នុង​ចំណោម​ក្ដី​ស្រមៃ​ទាំង​៥​នេះ​ ទោះ​លោក​មិន​បាន​រាប់​បញ្ចូល​ក្រុម​គ្រួសារ​ ប៉ុន្តែ​​វា​ជា​ភារកិច្ច​ដែល​លោក​ត្រូវ​បំពេញ​សម្រាប់​ពួកគេ​ជា​ពិសេស​ប្អូន​ស្រី​និង​អ្នក​ម្តាយ​។ យ៉ាង​ណា​ក៏​ដោយ​ បំណង​ប្រាថា្ន​ទាំង​ ៥​ ទើប​តែ​សម្រេច​បាន​តិច​តួច​ប៉ុណ្ណោះ​ តែ​លោក​នឹង​ព្យាយាម​ សម្រាប់​ជីវិត​មួយ​នេះ៕​

 

អត្ថបទ៖ ថា ម៉ាលីដា