ហ្វីលីពីន​ជួប​កំពូល​ព្យុះ​ Haima ស្លាប់​​​៤នាក់ និង​ជម្លៀស​រាប់​ម៉ឺន​នាក់

  • 2016-10-21 00:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Haima ជា​កំពូល​​ព្យុះ​ទីហ្វុង​​​ខ្លាំង​ជាង​គេ​បំផុត​​ក្នុង​រយៈពេល​​៣​ឆ្នាំនេះ ​​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​បណ្ដាល​​ឲ្យ​ដួល​រលំ​ផ្ទះ​សម្បែង​ កាត់​ផ្ដាច់​អគ្គិសនី​ ស្លាប់​​មនុស្សយ៉ាង​ហោច​៤នាក់ និង​​មនុស្ស​រាប់​ម៉ឺន​នាក់​​ត្រូវ​​​ជម្លៀស។​

 

 

ព្យុះ​​ប្រភេទ​​៥​ នេះ​ បាន​បក់​បោក​​ក្នុង​ល្បឿន​ ២២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​​នៅ​ទីក្រុង Ilagan​ ភាគខាង​ជើង​ប្រទេស​ ព្រឹក​ថ្ងៃ​ព្រហស្បតិ​នេះ​​ និង​បាន​​ធ្វើ​ដំណើរ​​​ឆ្ពោះ​ទៅ​​កាន់​ឆ្នេរ​​សមុទ្រ​ខេត្ត​ Cagayan។ សាលា​​រៀន ​ការិយាល័យ​មន្ត្រី​​រដ្ឋ​ជា​ច្រើន​ត្រូវ​បាន​​បិទ និង​ជើង​ហោះហើរ​​មួយ​ចំនួន​​ត្រូវ​លុប​ចោល។

 

Haima គឺ​ជា​ព្យុះ​​ទីហ្វុង​ទី​​១២​​ ដែល​បាន​​​វាយប្រហារ​ហ្វីលីពីន​ក្នុង​​​ឆ្នាំ​២០១៦​។ បើ​គិត​ជាមធ្យម​​ព្យុះ​​ចំនួន​​ ២០​ បាន​​បោក​បក់​​ឆ្លងកាត់​​ហ្វីលីពីន​ក្នុង​ឆ្នាំ​នេះ​។ ​ព្យុះ​ Haima ស្រដៀង​ទៅ​នឹង​​​កំពូល​ព្យុះ​ Haiyan ​កាល​ពី​​ឆ្នាំ​ ២០១៣​ ដែល​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​ហ្វីលីពីន​ចំនួន ៧ ៣៥០​នាក់៕

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ News.abs-cbn