ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦៦)

  • 2016-10-23 13:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ទី​៦៦

កួកឆេង​ថា៖ «មក​ពី​ម្ចាស់​កោះ​នេះ​បាន​ហៅ​ខ្ញុំ​បាទ​មក!» តា​នោះ​បើក​ភ្នែក​ក្រឡង់​សួរ​បញ្ជាក់​ថា៖ «វា​ហៅ​ឯង​មក​ទី​នេះ​ធ្វើអ្វី? ចូរ​និយាយ​ឆាប់​ឡើង!» កួកឆេង​ជម្រាប​ដោយ​ស្មោះ​ត្រង់​ថា៖ «ខ្ញុំ​បាទ​មាន​កំហុស​មួយ​យ៉ាង​ធំ ​ចំពោះ​ម្ចាស់​កោះ​ ទើប​សុខ​ចិត្ត​មក​ស្លាប់​នៅ​ទី​នេះ។ តា​នោះ​ខម​ដាក់​កួកឆេង​ គំហក​ថា៖ «ឯង​មិន​កុហក​អញ​ទេ​ណា៎!»

 

កួកឆេង​ឱប​ដៃ​ឱន​ក្បាល​ជម្រាប​ដោយ​គោរព​ថា៖ «ខ្ញុំ​បាទ​ធ្វើ​ម្ដេច​នឹង​ហ៊ាន​កុហក​លោក​ម្ចាស់។» តា​នោះ​ពេញ​ចិត្ត​ណាស់​ គាត់​ងក់​ក្បាល​២-៣​ដង ហើយ​អង្គុយ​ដោយ​ប្រាប់​ទៅ​កួកឆេង​ថា៖ «ល្អ​ណាស់! ក្នុង​ជីវិត​នេះ អញ​ចូល​ចិត្ត​តែ​អ្នក​និយាយ​ត្រង់​ចូរ​ឯង​អង្គុយ​ជិត​អញ​មក។» កួកឆេង​អង្គុយ​តាម​បញ្ជា​របស់​លោកតា​នោះ​ដោយ​លែង​ក្រែង​រអែង ហើយ​សង្កេត​ឃើញ​លោក​តា​អង្គុយ​លើ​គំនរ​ថ្ម​មួយ ពាក់​អាវ​ផាយ​វែង​ ពី​ក្រោយ​ខ្នង​គាត់​លេច​ធ្លោ​ឡើង​នូវ​ដុំ​ថ្ម​ស្រួច​រលែម​ជា​ច្រើន​នៅ​ពី​មុខ​វិញ​មាន​ចង​ខ្សែ​សន្ធឹង​ខ្វាត់​ខ្វែង កួកឆេង​ឆ្ងល់​ថា មិន​ដឹង​ខ្សែ​នោះ​ជា​អ្វី​ម្ដេច​ក៏​អាច​មាន​អានុភាព​ឃារខាំង​តា​នេះ​បាន? តា​នោះ​បន្លឺ​វាចា​សួរ​ទៅ​ថា៖ «ក្រៅ​ពី​ម៉ាយី​បាន​បង្រៀន​ឯង​នូវ​វិធី​ចម្រើន​កម្លាំង​នោះ ​តើ​មាន​នរណា​បង្ហាត់​ឯង​នូវ​ពិធី​នេះ​ទៀត​ដែរ?»

 

កួកឆេង​ឆ្លើយ​ថា៖ «បាទ! មាន​តែ​លោក​តា​ម្រាម​ដៃ​៩​ ហុងឈីកុង…» តា​នោះ​កាត់​សម្ដី​កួកឆេង​ថា៖ «ហុងឈីកុង​ក៏​បាន​បង្រៀន​គុន​ឯង​ដែរ​ឬ?» កួកឆេង​ឆ្លើយ​ថា៖ «លោក​គ្រូ​ហុងឈីកុង​បាន​បង្រៀន​ខ្ញុំ​បាទ ​នូវ​ស្នៀត​គុន​វាយ​នាគ​១៨​ស្នៀត។» លោកតា​សួរ​ទៀត​ថា៖ «បាន​សេចក្ដី​ហុងឈីកុង​បាន​បង្រៀន​ពិធី​ចម្រើន​កម្លាំង​កាយ​មែន​ឬ​ទេ?» កួកឆេង​ងក់​ក្បាល​ដោយ​គោរព ជា​សញ្ញា​ថា​មែន!

 

ចុច​អាន​បន្ត...

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

អត្ថបទពេញនិយម