ជុំ លីណូ សុំទោស​ទស្សនិកជន រឿង​និយាយ​ខុស

  • 2016-10-21 20:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​វីដេអូ គម្រោង​ "ផ្លូវ​ទៅ​ស្រុក" របស់​ Sabay តារា​ចម្រៀង​ជុំ លីណូ បាន​ណែនាំ​ពី​រមណីយដ្ឋាន​ ​ក៏​ដូច​ជា​ម្ហូប​អាហារ​ជា​ច្រើន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ឲ្យ​ទស្សនិកជន​បាន​ស្គាល់។ ក្នុង​នោះ លោក​បាន និយាយ​ច្រឡំ​​ឈ្មោះ រមណីយដ្ឋាន​មួយ​ក្នុង​ស្រុក​បរិបូរណ៍ ។ រមណីយដ្ឋាន​នោះ​គឺ ស្ទឹង​ខ្សាច់​សរ ប៉ុន្តែ លោក​បាន​និយាយ​ថា ទឹក​ជ្រោះយ៉ោក។

 

 

ម្សិលមិញ​នេះ លោក ជុំ លីណូ បាន​បញ្ចេញ​សារ​សុំទោស​ទស្សនិកជន​​ដោយ តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត កំពង់​ឆ្នាំង​រូប​នេះ​បាន​សរសេរ​ដូច្នេះ៖ "​សុំ​ទោស​បង​ប្អូន នៅ បរិបូរណ៍ ខេត្ត កំពង់ឆ្នាំង គឺ​មាន ស្ទឹង ខ្សាច់ ស មិនមែន យ៉ោក​ទេ ។ ដោយ​សា​យ៉ោក​និង​នៅ​ជិត​ពី ខ្សាច់ ស​ដែរ ទើប​ច្រឡំ រមណីយដ្ឋាន ២ នឹង។ សុំទោស វីបសាយ សប្បាយ ផង​ណា។ តែ​នៅកំពង់ឆ្នាំងជាប់បឹងទន្លេសាប មានរមណីយដ្ធាន​ច្រើន​ពិតមែន "៕

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម