តើ​របាំ​បេះ​ផ្លែ​ក្រវាញ​​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​ណា?

  • 2016-10-21 23:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាំ​បេះ​​ផ្លែ​ក្រវាញ ឬ​ហៅ​ខ្លី​ថា របាំ​បេះ​ក្រវាញ គឺជា​របាំ​ច្នៃ​ថ្មី​ ដោយ​សិក្សា​ចេញ​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជនជាតិ​ព័រ និង ជង រស់​នៅ​ភ្នំក្រវាញ។ តើ​ប្រិយមិត្ត​ដឹង​ថា របាំ​នេះ បង្កើត​ថ្មី​ក្នុង​ឆ្នាំ​ណា​ទេ?

 

 

របាំ​នេះ​រក​ឃើញ​ក្នុង​ឆ្នាំ ១៩៨៦ ហើយ​ទទួល​ស្គាល់​​ផ្លូវ​ការ​ដោយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ១៩៨៧។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ លោក ម៉ៅ សោភាណ្ឌ អតីត​ប្រធាន​មន្ទីរ​វប្បធម៌​ និង វិចិត្រ​សិល្បៈ​ ខេត្ត​ពោធិ៍សាត់​ បាន​ប្រាប់​ក្រុម​ការងារ​"ផ្លូវ​ទៅ​ស្រុក" កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា កន្លង​ទៅ​នេះ។

 

អតីត​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត និង ជា​អ្នក​ស្រាវជ្រាវ​ចង​ក្រង និង បង្ហាត់​នូវ​របាំ​បេះ​ផ្លែ​ក្រវាញ​​រូប​នេះ បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​បាន​សិក្សា​ជាច្រើន​ពី​ចរិត​លក្ខណៈ​របស់​ជនជាតិ​ព័រ និង ជង ដែល​ជនជាតិ​ទាំង​នេះ​ប្រើ​ជីវិត​ពឹង​អាស្រ័យ​ផល​លើ​ការ​បេះ​ផ្លែ​ក្រវាញ ដែល​ធ្វើ​ឲ្យ​ក្រុម​ការងារ​អាច​បង្កើត​បាន​ជា​របាំ​មួយ ដាក់​ឈ្មោះ​ថា "របាំ​បេះ​ផ្លែ​ក្រវាញ"។ របាំ​នេះ​គឺ​រក​ឃើញ​ថ្មី​នៅ​ទសវត្ស ៨០ បន្ទាប់​ពី​របាំ​ក្ងោក​ពោធិ៍សាត់ រក​ឃើញ​នៅ​សម័យ​សង្គមរាស្ត្រនិយម៕

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម