នៅ​ពី​ក្រោយ​បណ្ដឹង​លែង​លះ​មិន​ទាន់​ដាច់​ស្រេច​ រវាង​ ដាលីស&​ចំរុង

  • 2016-10-22 01:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​សន្និសីទ​កាសែត​​រឿង​ "បណ្តឹង​ស្រី​ទាំង​៥" ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ អ៊ិន សុភិន បាន​ទម្លាយ​រឿង​រ៉ាវ​មួយ​ចំនួន​នៅ​ពី​ក្រោយ​ការ​លែង​លះ​មិន​ទាន់​ដាច់​ស្រេច​​រវាង​ ភិន សុដាលីស និង​ ប៉ែន ចំរុង។

 

រឿង​រ៉ាវ​ជា​ច្រើន​ចំណុច​ត្រូវ​បាន​លោក អ៊ិន សុភិន បញ្ចេញ​អស់​ជា​ពិសេស​កំឡុង​ពេល​ដែល​ ដាលីស​ បាន​​សម្រាល​បុត្រ​រួច​រាល់ ព្រម​ទាំង​សង្កត់​ធ្ងន់​រឿង​ការ​លែង​លះ​មិន​ទាន់​ដាច់​ស្រេច​រវាង​ ដាលីស និង ចំរុង រួម​ទាំង​បង្ហាញ​ឯកសារ​ដែល​ពាក់​ព័ន្ធ​​ផង​ដែរ។

 

 

​ក្នុង​ឯក​សារ​ពាក់ព័ន្ធ​ខាង​លើ ស្តែង​​​​​ពី​តុលាការ​បាន​​កោះ​ហៅ ប៉ែន ចំរុង ​ឲ្យ​ចូលបំភ្លឺ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការ​លែង​លះ។ ដោយ​លោក​បន្ត​ទៀត​ថា​៖ "ពី​ដំបូង​ដាលីស យំ​ស្រែក​មិន​ព្រម​លែង​លះ​​ឡើយ​ ដោយ​ខ្លាច​កូន​កើត​មក​គ្មាន​ឪពុក​ ។ នៅ​ពេល​ពេល​នេះ​មិន​ដូច​ពេល​មុន​ទៀត​នោះ​ទេ ​ទោះ​បី​ ចំរុង ​មិន​ព្រម​ចុះ​ហត្ថលេខា​ក៏​តុលាការ​គង់​តែ​សម្រេច​ដែរ​។ ហើយខ្ញុំ​​និង​កូន​ស្រី​សុំ​មិន​ទទួល​អ្វីៗ​គ្រប់​យ៉ាង​ពី ប៉ែន​ ចំរុង​ ក្នុង​ការ​​​ចិញ្ចឹម​ចៅ"។

 

​​​ មិន​តែ​ប៉ុណ្ណោះ​​កំឡុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​នោះ​​ អ៊ិន សុភិន ប្រកាស​ក្ដែងៗ​ថា​លោក​មិន​ខ្លាច​ ប៉ែន ចំរុង លើក​ចំណុច​ខ្សោយ​ខ្លួន​មក​បរិហារកេរ្ត៍ សូម្បី​តែ​បន្តិចទោះបី​ទៅ​តាម​ផ្លូវ​ណា​ក៏​ដោយ។

 

សូម​ទស្សនា​វីដេអូ​ដើម្បី​ទទួល​ជ្រាប​កាន់​តែ​ច្បាស់៖

 

 

អត្ថបទ៖ SAMEDY​