និស្សិត​បី​រូប​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​​ ១២០០​ដុល្លារ សូន​រូប​សម្តេច​តា ដាក់​តាំង​នៅ​សាលា​រចនា

  • 2016-10-22 01:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​​សំណាក​ព្រះ​​​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ (ព្រះ​បរម​រតនៈ​កោដិ​)​ ដែល​​​​មាន​កាយ​វិការ​​​​​ឈរ​កាន់​​ព្រះ​រាជ​សារ​ ចង្អុល​ បង្ហាញ​​​ពី​ការ​​​​​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​រស់​រវើក​ ​​ ត្រូវ​បាន​យក​ទៅ​ដាក់​តាំង​នៅ​សកលវិទ្យាល័យ​ ភូមិន្ទ​វិចិត្រ​សិល្បៈ​កាល​ពី​ព្រឹក​មិញ​។

 

 

​រូប​សំណាក​​ព្រះ​បរម​រតនៈ​កោដិ ​ខាង​លើ​ ​គឺ​ជា​ស្នាដៃ​របស់​​និស្សិត​ មហាវិទ្យាល័យ​​សិល្បៈ​សូន​រូប​​ មួយ​ក្រុម​​(ចំនួន​បី​នាក់) ​នៃ​​សកលវិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​​សិល្បៈ​ ដែល​បាន​សង់​ឡើង​សម្រាប់​ជា​​សារណា​បញ្ចប់​ឆ្នាំ។

 

​​​និស្សិត​​ ហ៊ន មុនីសុធន​ ដែល​ជា​សមាជិក​​ក្រុម សាង​សង់​រូប​សំណាក​ខាង​លើ បាន​ប្រាប់​ថា​ រូប​សំណាក​នេះ​មាន​​​​​​ ​​ កម្ពស់​៣​ម៉ែត្រ ធ្វើ​​ឡើង​ពី​​ខ្សាច់​ ស៊ីម៉ងត៍ និង​ដែក និង​ចំណាយ​ថវិកា​​ក្នុង​ម្នាក់​​ចំនួន​ ៤០០​ដុល្លារ​ (សរុប​​១២០០​ដុល្លារ)។ យុវជន​​ដដែល​ បាន​បន្ថែម​​ ក្រុម​របស់​ពួក​គេ​​បាន​ចំណាយ​ពេល ៣​ខែ​ ដើម្បី​សូន​រូប​សំណាក​​នោះ​បាន​រួច​រាល់​ដោយ​មាន​ការ​ដឹក​នាំ​ពី​សាស្ត្រាចារ្យ​របស់​ខ្លួន។​​

 

​​​យុវជន​​បញ្ចប់​ឆ្នាំ​សិក្សា​ដដែល​បាន​​ឲ្យ​ដឹង​ទៀត​ថា រូប​សំណាក​សម្ដេច​​តា​ ដែល​សូន​ឡើង​​​ដោយ​មាន​ព្រះហស្ត​ម្ខាង​កាន់​ព្រះ​រាជ​សារ និង​ព្រះហស្ត​ម្ខាង​ទៀត​ចង្អុល គឺ​ចង់​​ប្រាប់​បង្ហាញ​​ពី​រឿង​រ៉ាវ​របស់​ព្រះអង្គ​ទាក់​ទង​នឹង​សកលវិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ។

 

ដំបូង​ឡើយ​សកលវិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ​គឺ​ជា​សាលា​​ជំនាញ​សិល្បៈ​មួយ​ដែល​បង្កើត​​ឡើង​ នៅ​ឆ្នាំ​ ១៩១៧ ​​​ដោយ​​ព្រះ​បាទ​ស៊ីសុវត្ថិ និង​ជន​ជាតិ​បារាំង​​ម្នាក់។ ចំណេរ​កាល​ក្រោយ​មក នា​ឆ្នាំ​១៩៦៥​​​ ព្រះ​បរម​រតនៈ​កោដិ​ បាន​កែ​ប្រែ​សាលា​នោះ​​ក្លាយ​ទៅ​ជា​​ មហាវិទ្យាល័យ​ ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែល​​មាន​ស្ថាបត្យករ​ខ្មែរ លោក​វណ្ណ ម៉ូលីវណ្ណ ជា​អ្នក​រៀប​ចំ​គម្រោង ដែល​​បង្ហាញ​ពី​​​​ការ​​អភិវឌ្ឍ​សិល្បៈ​ វប្បធម៌​ខ្មែរ​ឲ្យ​រីក​ចម្រើន​របស់​ទ្រង់​​​៕​​​​​​​​

 

 

អត្ថបទ​៖ មាន រតនា ​​​​