ទ្រី សក្កដា​ ធ្វើ​ខួប​ផ្គួប​នឹង​គម្រោង​ថ្មី

  • 2016-10-22 20:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​និង​តារា​ចម្រៀង​ Original song ទ្រី​ សក្កដា បាន​ធ្វើ​ខួប​គម្រប់​អាយុ​២៣​ឆ្នាំ​ផ្គួប​ជាមួយ​នឹង​គម្រោង​ថ្មី​ឈ្មោះថា​ "Sakada Music" កាល​ពី​ល្ងាចមិញ​នៅ​ភោជនីយដ្ឋាន​វីហ្រ្វេន​សាខា​បឹង​ត្របែក​។

 

 

គម្រោង​ថ្មី​នេះ​ សក្កដា​ ប្រាប់​ថាសហការ​គ្នា​២​នាក់​ ធ្វើ​តែ​បទ​ស្នាដៃ​និពន្ធ​ថ្មី និងផលិត​ MV ដោយ​ខ្លួន​ឯង​ មិន​មាន​ចំណុះ​ក្នុង​ផលិត​កម្ម​ឡើយ៖ "គម្រោង​នេះ​បង​ស្រលាញ់​យូរ​ហើយ​ និង​ចង់​បង្កើត​អ្វី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​។ ត្បិត​ថា​ខ្ញុំ​ជាប់​កុង​ត្រា​ក្នុង​ផលិតកម្ម​ហង្សមាស ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​ចម្រៀង​ខ្លួន​ឯង​នៅ​ក្រៅ​បាន។ សម្រាប់​ដើម​ទុន​ អាច​នឹង​ចំណាយ​ច្រើន​ ប៉ុន្តែ​បង​មិនទាន់​ប្រាកដ​ថា​អស់​ប៉ុន្មាន​ទេ តែ​យ៉ាង​ណា​សង្ឃឹម​ថា​បងប្អូន​នឹង​ជួយ​គាំទ្រ"។​

 

ត្រឡប់​មក​ក្នុង​ឱកាស​ខួប​ល្ងាចមិញ​នេះ​ម្ចាស់​បទ​ "ប៉ា" ប្រាប់​ថា​​លោក​អញ្ជើញ​​​​ភ្ញៀវ​ចូល​រួម​ប្រមាណ​ជាង​២០០​នាក់​ក្នុង​នោះ​អ្នក​សិល្បៈ​ ៨០ភាគរយ។

 

ទស្សនា​សកម្មភាព​តារា​ចូលរួម​ខួប​កំណើត ទ្រី សក្កដា កាល​ពី​ល្ងាចមិញ៖

 

  ​​

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម