Mane & Coutinho ​ស៊ុត​ឲ្យ​ Liverpool ​ស្មើ​ពិន្ទុ​ Arsenal នៅ​កំពូល​តារាង​ EPL

  • 2016-10-23 16:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កំពុង​ឡើង​ជើង​ហង្ស​ក្រហម​ Liverpool ​នៅ​តែ​បន្ត​មិន​ស្គាល់​ពាក្យ​ថា "ចាញ់” ក្នុង​៧​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ West Brom ​២-១ ​នៅ​កីឡដ្ឋាន Anfield កាល​ពី​យប់​មិញ​ទៀត​ និង​​ឡើង​ទៅ​ឈរ​លេខ​២ ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង​ Arsenal ​ដោយ​ខុស​​គ្រាប់​ស៊ុត​គ្នា​ ​​តែ​១​គ្រាប់​ប៉ុណ្ណោះ។

 

 

ហង្ស​ក្រហម បាន​នាំ​មុខ​ក្រុម​ភ្ញៀវ​មុន​ ​ដោយ​ការ​ស៊ុត​ដ៏​ល្អ​ពី​ខ្សែ​បម្រើ​ឆ្នើម​ Sadio Mane ​នៅ​នាទី​​​២១ មុន​ពេល​ Philippe Coutinho ​ស៊ុត​គ្រាប់​ទី​២​ នាទី​៣៦។ ទោះ​បី​ Liverpool ​មាន​បាល់​គ្រប់គ្រង​ដល់​ទៅ​ ៦២% និង​​មាន​ឱកាស​ល្អ​ៗ​ច្រើន​ដង​ទៀត​យ៉ាង​ណា ក៏​​មិន​អាច​រក​គ្រាប់​ទៀត​បាន​ដែរ ផ្ទុយ​ទៅ​វិញ West Brom ​​​រក​បាន​១​គ្រាប់​វិញ​នៅ​នាទី​៨២ បន្ទាប់​ពី​ការ​លើក​បាល់​ជ្រុង​ និង​ថែម​ដោយ Gareth McAuley។

 

លទ្ធផល​នេះ​ ជា​រឿង​ល្អ​សម្រាប់​​ក្រុម​ Liverpool ​របស់​លោក​ Jurgen Klopp​ បន្ទាប់​ពី​ក្រុម​គូ​ប្រជែង​ Arsenal បាន​ត្រឹម​ស្មើ​ Middlesbrough ​០-០ ហើយ​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​ក៏​បាន​ត្រឹម​ស្មើ​ AFC Bournemouth ​០-០ ​ផង​ដែរ។ រីឯ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Leicester City ​ឈ្នះ​ Crystal Palace ​៣-១ ប៉ុន្តែ​ Everton ​ភ្លាត់​ស្នៀត​ចាញ់​ Burnley ២-១៕

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC