មក​បាត់​ដំបង​កុំ​ភ្លេច​ភ្លក់​ណែម​ មីង​ផល្លី ធ្វើ​ពី​ត្រី​ឆ្ដោ​ ល្បី​ថា​ឆ្ងាញ់​ គ្រប់ៗគ្នា

  • 2016-10-24 04:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ៗ​ក៏​ទទួល​ស្គាល់​ដែរ​ថា ណែម​បាត់​ដំបង​ល្បី​ថា​ឆ្ងាញ់ ហើយ​កន្លែង​លក់​ណែម​មាន​ច្រើន​ដេរដាស ប៉ុន្តែ​ណែម​មួយ​កន្លែង​​របស់​ មីងផល្លី ល្បី​ថា ឆ្ងាញ់​ និង​ប្រើ​សាច់​ត្រី​សុទ្ធ​ គឺ​ត្រី​ឆ្ដោ។ កន្លែង​លក់​ណែម​នេះ​មាន​ទីតាំង​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លាកែត ខេត្ត​បាត់​ដំបង តាម​ផ្លូវ​ទៅ​សណ្ឋាគារ ខេមរា​បាត់​ដំបង។

 

អ្នកស្រី ងិន ផល្លី អ្នក​ធ្វើ​ណែម និង លក់​ណែម​តាំង​ពី​ទសវត្ស​៨០ បាន​ឲ្យ​ដឹង​ថា ណែម​អ្នក​ស្រី​ធ្វើ​ខុស​ប្លែក​ពី​គេ គឺ ប្រើប្រាស់​សាច់ត្រី​សុទ្ធ គឺ​ត្រី​ឆ្ដោ ដោយ​ប្រភេទ​ត្រី​នេះ ថ្លៃ​ជាង​ត្រី​ផ្សេង និង គួបផ្សំ​នៃ​ការ​ផ្សំគ្រឿង​ដោយ​យក​ចិត្ត​ទុក​ដាក់​ទើប​មាន​ភ្ញៀវ​ទាំង​នៅ​ភ្នំពេញ និង ខេត្ត​ផ្សេង​ៗ​បញ្ជា​ទិញ​តាម​ទូរសព្ទ​ច្រើន។

 

 

មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​បាត់​ដំបង អ្នកស្រី ផល្លី បាន​រៀបរាប់​ទៀត​ថា ខេត្ត​បាត់​ដំបង ​គឺ​ភាគច្រើន​គេ​ទទួល​ស្គាល់​ថា ណែម​ឆ្ងាញ់ ហើយ​ណែម​ដែល​ឆ្ងាញ់​គឺ​ស្វិត ហើយ​ដើម្បី​បាន​ណែម​ឆ្ងាញ់​ក្រៅ​ពី​មាន​សាច់​ត្រី​ល្អ ក៏​ត្រូវ​ចេះ​ផ្សំ​គ្រឿង​និង​កម្រិត​នៃ​ការ​ផ្សំ​គ្រឿង​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ។  

ដូច្នេះ ចង់​ដឹង​ពី​វិធី​ផ្សំ​គ្រឿង​ និង​ របៀប​ធ្វើ​ណែម​អ្នក​ស្រី​ ផល្លី សូម​ទស្សនា​វិដេអូ​ខាង​ក្រោម៖

 

 

 
 

សូមចុចអាន៖ តើ​របាំ​បេះ​ផ្លែ​ក្រវាញ​​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​ណា?

សូមចុចអាន៖ មាន​ដី តែ​ខ្វះ​ថវិកា សម្រាប់​កសាង​ចេតិយ​តម្កល់​ធាតុ កវី គង់ ប៊ុនឈឿន

សូមចុចអាន៖វត្ត​ធម្មយុត្តិ ​ទី​ពិឃាដ​សាហាវ​បំផុត​សម័យ ប៉ុល ពត ​វះ​ថ្លើម​មនុស្ស​ទាំង​រស់ យក​ធ្វើ​ថ្នាំ

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា