Messi និង​ Ronaldo សុទ្ធ​តែ​ជាប់​ក្នុង​បញ្ជី​៣០​ចុង​ក្រោយ​ពាន Ballon d'Or

  • 2016-10-25 13:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi និង Cristiano Ronaldo បាន​វិល​ទៅ​ជួប​គ្នា​សារ​ជាថ្មី​លើ​វេទិកា​ប្រជែង​ពាន​ Ballon d'Or ក្រោយ​មាន​ឈ្មោះ​ក្នុង​ចំណោម​កីឡាករ​កំពូល​​៣០​នាក់​ចុងក្រោយ។

 

 

ពាន​រង្វាន់​​​ប្រចាំ​ឆ្នាំ​ដ៏​មាន​ឥទ្ធិពល​​បង្កើត​ដោយ​ទស្សនាវដ្ដី​បាល់ទាត់​បារាំង​ បាន​បញ្ចេញ​ឈ្មោះ​បេក្ខភាព​ឈាន​មុខ​គេ​ទាំង​៣០​រូប​ រួម​ទាំង​ Messi និង Ronaldo ដែល​បណ្ដាក់​គ្នា​ឈ្នះ​ពាន​ម្ដង​ម្នាក់​នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

 

ជើង​​ឯក​ចាស់​ Messi ដែល​ប្រមូល​ពាន​ខាង​លើ​៥​ដង​ បាន​ជួយ​ Barca ឈ្នះ La Liga នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ បរាជ័យ​ក្នុង​ការ​ឈ្នះ​ពាន​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ជាមួយ​ជម្រើស​ជាតិ​ ដោយ​ឡែក​ Ronaldo ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ខ្ពស់​ជាង​គេ ក្រោយ​ជួយ​ Real ឈ្នះ Champions League និង​នាំ​ព័រទុយហ្គាល់​លើក​ពាន​ Euro។

 

 

កីឡាករ​ទាំង​៣០​រូប​មាន​ដូច​ជា៖ Sergio Aguero (Manchester City), Pierre-Emerick Aubameyang (Borussia Dortmund), Gareth Bale (Real Madrid), Gianluigi Buffon (Juventus), Cristiano Ronaldo (Real Madrid), Kevin de Bruyne (Manchester City), Paulo Dybala (Juventus), Diego Godin (Atletico Madrid), Antoine Griezmann (Atletico Madrid), Gonzalo Higuain (Juventus), Zlatan Ibrahimovic (Manchester United), Andres Iniesta (Barcelona), Koke (Atletico Madrid), Toni Kroos (Real Madrid), Robert Lewandowski (Bayern Munich), Hugo Lloris (Tottenham Hotspur), Riyad Mahrez (Leicester City), Lionel Messi (Barcelona), Luka Modric (Real Madrid), Thomas Muller (Bayern Munich), Manuel Neuer (Bayern Munich), Neymar (Barcelona), Dimitri Payet (West Ham), Pepe (Real Madrid), Paul Pogba (Manchester United), Rui Patricio (Sporting Lisbon), Sergio Ramos (Real Madrid), Luis Suarez (Barcelona), Jamie Vardy (Leicester City), Arturo Vidal (Bayern Munich)៕

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ ESPN & BBC

អត្ថបទថ្មី