Mourinho ប្រាប់​ Rooney ត្រង់ៗ​ឲ្យ​ចាក​ចេញ​ពី Man Utd

  • 2016-10-25 16:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ប្រាប់​ប្រធាន​ក្រុម Wayne Rooney ឲ្យ​ចាក​ចេញ​ពី​ Manchester United បើ​សិន​ជា​ចង់​លេង​​ជម្រើស​ដំបូង​ជា​ប្រចាំ។

 

អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​មិន​ចង់​ឃើញ​អនាគត​ Rooney ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​ស្រប​ពេល​រូប​លោក​មិន​អាច​ធានា​ជម្រើស​ដំបូង​ដល់​រូប​គេ​បាន​ទើប​ផ្ដល់​ដំបូន្មាន​ដូច្នេះ។

 

Wayne Rooney លែង​ជា​កីឡាករ​ជម្រើស​ដំបូង​ទៀត​ហើយ​សម្រាប់​ ក្រុម​ដែល​មាន​រហស្សនាម​ថា Red Devil ទាំង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ និង​ខ្សែ​បម្រើ។ អតីត​ខ្សែ​ប្រយុទ្ធ​ Everton ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​ក្នុង​​​៤​ប្រកួត​កន្លង​មក​នៅ Premier League។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កុងត្រា​ចាស់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​នៅ​សល់​រហូត​២​ឆ្នាំ​ទៀត​ ហើយ​បើ​សិន​ជា​ចាក​ចេញ​មែន​នោះ រូប​គេ​អាច​មាន​ជម្រើស​ទៅ​លេង​នៅ​ Major League របស់​អាមេរិក​ ឬ​លីគ​កំពូល​នៃ​ប្រទេស​ចិន៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ The Sun

អត្ថបទពេញនិយម