ស៊ន​ សៀវម៉ី​​​បង្ហាញអារម្មណ៍​​មុន​ពេល​កាន់ភ្លើងគប់ថ្ងៃបើកកីឡាជាតិ

  • 2016-10-25 21:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​​អូឡាំពិក​ហ្គេម​២០១៤​​កញ្ញា​​ ស៊ន​ សៀវម៉ី​ បង្ហាញអារម្មណ៍​សប្បាយ​ចិត្ត​ដែរ​បានរត់កាន់ភ្លើងគប់​នៅ​ថ្ងៃ​បើក​កម្មវិធី​កីឡាជាតិលើកទី១ នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នេះ។​

 

កញ្ញា ស៊ន សៀវម៉ី

 

កញ្ញា ស៊ន​ សៀវម៉ី​ ​អំឡុង​ពេល​ហាត់​សម​នៅ​កីឡដ្ឋាន​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី២៣​ ខែ​តុលា​ នេះ​បាន​ឲ្យ​ដឹង​ថា​ កញ្ញា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ថ្នាក់​ដឹង​នាំ​​ជ្រើស​រើស​កញ្ញា​ឲ្យ​រត់​កាន់​ភ្លើង​គប់​​នៅ​ថ្ងៃ​បើក​កម្មវិធី​កីឡា​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ។​

 

សកម្មភាពហ្វឹកហាត់ត្រៀម

 

កញ្ញា​​​ថា​ ​សប្បាយ​ចិត្ត​និង​មាន​មោទនភាព​ជា​ខ្លាំង​ ពីព្រោះ​​នេះជាកីឡាដ៏ធំនិងជាលើកទី១សម្រាប់កម្ពុជា។ កញ្ញា​មិន​នឹក​ស្មាន​ថា​ កម្ពុជា​បង្កើត​កម្មវិធី​ដ៏​ធំ​មួយ​នេះ​ឡើង​មុន​ការ​ប្រកួត​ ស៊ីហ្គេម​​ឆ្នាំ​២០២៣​នោះ​ទេ។​

 

សកម្មភាពហ្វឹកហាត់ត្រៀម

 

​សៀវ​ម៉ី​បន្ថែម​​ថា ​ការ​បើក​កម្មវិធី​កីឡា​ជាតិ​លើក​ទី១​នេះ​នឹង​ផ្ដល់​បទ​ពិសោធន៍​ល្អ​ៗ​ជា​ច្រើន​ដល់​កីឡាករ​គ្រប់​រូប​ដើម្បី​បាន​ត្រៀម​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ។​

 

កញ្ញា​ ស៊ន​ សៀវម៉ី​ ជា​កីឡា​ការិនី​ម្នាក់​ក្នុង​ចំណោម​អត្តពលិក​៩​​រូប​ផ្សេង​ទៀត​ដែល​នឹង​រត់​កាន់​ភ្លើង​គប់​ក្នុង​ថ្ងៃ​បើក​កម្មវិធី​កីឡា​ជាតិ​លើក​ទី១​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨​ ខែ​តុលា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ៕​

 

អត្ថបទ៖​ នួន​ ស៊ីណា​​