សាលា​រាជ​ធានី​ភ្នំពេញ ​កំពុង​ដំឡើង​ភ្លើង​ស្តុប​ថ្មី​​​ ១០០​​ទី​តាំង​​នៅ​ភ្នំពេញ

  • 2016-10-25 21:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​មួយ​​កិច្ច​សហប្រតិបត្តិការ​​និង​អង្គការ JICA នៅ​​ថ្ងៃ​​ទី​២៥​​​ តុលា ២០១៦​នេះ ក្រុម​ការងារ​​សាលា​រាជធានី​ កំពុង​ចាប់​ផ្ដើម​ដំឡើង​បង្គោល​​ភ្លើង​ស្តុប​ថ្មី​ចំនួន​ ១០០​ទី​តាំង​​ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក របស់​រដ្ឋបាល​រាជ​ធានី។

 

ចំពោះ​បរិក្ខារ​ភ្លើង​ស្តុប​​ ខាង​លើ​គឺ​ជា​ផលិត​ផល​​​ក្រុមហ៊ុន Mitsubishi របស់​ប្រទេស​ជប៉ុន។ បន្ថែម​ពី​នោះ​គម្រោង​ នឹង​​ដំឡើង​កាមេរ៉ា​ចំនួន​ ២៦​កន្លែង​ នឹង​ត្រួត​ពិនិត្យ​​បញ្ជា​ភ្លើង​ស្តុប​​ចរាចរ​​ដោយ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​​ដោយ​​​​​បន្ទប់​ពិនិត្យ​មួយ៕

 

អត្ថបទ៖​ មាន រតនា រូបភាព៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ

​​​​​​​