ស្ត្រី​ធាត់​​ជាង​គេ​បំផុត​ក្នុង​លោក​ មិន​បាន​​​ចេញ​​ពី​ផ្ទះ​​​ជាង​២៥​ឆ្នាំ​​​​ហើយ​

  • 2016-10-25 21:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​​អេហ្ស៊ីប​​ម្នាក់ ​​មាន​ទម្ងន់​ជាង​​កន្លះ​តោន​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ស្រី​ធាត់​បំផុត​​ក្នុង​លោក​ដែល​​កំពុង​រស់​នៅ។

 

 

Iman Ahmad Abdulati អាយុ​ ៣៦​ឆ្នាំ ​មិន​បាន​ចេញ​ពី​ផ្ទះ​នៅ​ទីក្រុង​ Alexandria អស់​រយៈពេល​ជាង​ ២៥​ឆ្នាំ​​មក​ហើយ ដោយ​សារ​មិន​អាច​​រើ​ខ្លួន​ចេញ​ពី​គ្រែ​បាន​ ​ព្រោះ​​ទំហំ​ខ្លួន​ធំ​​ពេក​​។ ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​​ គឺ​ពឹង​ផ្អែក​​ទៅ​លើ​ម្ដាយ ​និង​ប្អូន​ស្រី ​ជួយ​រៀប​ចំ​អាហារ​ ដូរ​សំលៀក​បំពាក់​ និង​ងូត​ទឹក​ជា​ដើម។

 

​បើ​តាម​​​សម្ដី​ម្ដាយ​​  Iman កើត​មក​មាន​ទម្ងន់​ ៥​គីឡូ​ក្រាម​។ គ្រូពេទ្យ​​បាន​រក​ឃើញ​ថា​ គាត់​បាន​កើត​ជំងឺ​ហើម​ដៃ​ហើម​ជើង (Elephantiasis) ហើយ​រាងកាយ​ស្តុក​ទឹក​​​​ច្រើន​ជាង​មនុស្ស​ទូទៅ​។

 

នៅ​​អាយុ​១១​ឆ្នាំ​​ Iman ​ចាប់​ផ្ដើម​​ឡើង​គីឡូ​ខ្លាំង​មែនទែន ​បណ្ដាល​​ឲ្យ​នាងមិន​អាច​ដើរបាន​​ រួច​បាន​ត្រឹម​លូន​នៅ​​ក្នុង​​ផ្ទះ​ដោយ​ប្រើ​ជង្គង់។ ក្នុង​​ឆ្នាំ​ដដែល​ នាង​​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា ហើយ​ថែម​ទាំង​កើត​ជំងឺ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ រហូត​គាត់​ត្រូវ​ដេក​នឹង​កន្ទេល​​ជាប់​ទៀត​ផង​។

 

ចាប់​តាំង​ពី​ពេល​នោះ​មក​ Iman នៅ​តែ​ក្នុង​បន្ទប់ មិន​អាច​​​ដើរ​ចេញ​ចូល​បាន ឬ​ធ្វើ​​សកម្មភាព​អ្វី​បាន​ទៀត​ទេ។ ឥឡូវ​នេះ​​នាង​មាន​ទម្ងន់​ ៥០០​គីឡូក្រាម​ហើយ គ្រួសារ​របស់​​នាង​​កំពុង​​អង្វរករ​​ដល់​​ប្រធានាធិបតី​អេហ្ស៊ីប​​ ឲ្យ​​ជួយ​ផ្ដល់​ជំនួយ​​​​សុខភាព​ទៅ ​Iman ​ផង​ដែរ​៕

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail

អត្ថបទពេញនិយម