ឈិន​ ឈឿន និយាយ​ពី​ឱកាស​មាស​ចំពោះ​មុខ តែ​បញ្ជូន​បាល់​​ឲ្យ វឌ្ឍនាកា ស៊ុត​

  • 2016-10-26 16:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​​មាស​នៅ​ចំពោះ​មុខ​ដើម្បី​ស៊ុត​បាល់​បញ្ចូល​​ទី​របស់​ទីម័រខាង​កើត​យ៉ាង​​ស្រួល​ ប៉ុន្តែ​ខ្សែ​បម្រើ​​​លេខ​១៧ ឈិន ឈឿន មិន​បាន​ស៊ុត​ដោយ​ខ្លួន​ឯង​នោះ​ទេ បែរ​ជា​បញ្ជូន​បាល់​ទៅ​ឲ្យ​​តារា​​ឆ្នើម​​វ័យ​ក្មេង​ ចាន់ វឌ្ឍនាកា​ជា​អ្នក​ស៊ុត​វិញ​​ដែល​ពេល​នោះ​​កម្ពុជា​ឈ្នះ​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល​ ៣-២។

 

កីឡាករ ឈិន ឈឿន

 

ទាក់​ទង​​នឹង​ការ​មិន​ស៊ុត​ខ្លួន​ឯង​នេះ​ ​ ឈិន​ ឈឿន​ បាន​ឲ្យ​ Sabay​ ដឹង​ថា​ មូល​ហេតុ​ដែល​​​រូប​នេះ​មិន​ស៊ុត​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដាច់​ជា​មួយ​អ្នក​ចាំ​ទី​របស់​ទីម័រ​នោះ​ថា ​បើ​បោះ​ឲ្យ​ ចាន់​ វឌ្ឃនាកា​ ​គឺ​ច្បាស់​១០០%​។​   បាល់ទាត់​មិន​មែន​ទាល់​​តែ​ខ្លួន​ឯង​ស៊ុត​ចូល​ទើប​ល្អ​ឬ​ខ្លាំង​នោះ​ទេ។ កីឡាករ​ណា​អ្នក​ស៊ុត​ចូល​ក៏​ក្រុម​ឈ្នះ​​ដែរ។​ ណា​មួយ​ឃើញ​ ចាន់​ វឌ្ឍនាកា​ នៅ​ក្បែរ​នោះ​ហើយ​ងាយ​ស្រួល​ទាត់​បាល់​បញ្ចូល​ទី​ផង ដូច្នេះ​ហើយ​ទើប​រូប​គេ​​​សម្រេច​ចិត្ត​បញ្ជូន​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ ចាន់​ វឌ្ឍនាកា​ ស៊ុត​តែ​ម្ដង​ទៅ។​

 

 

ឈិន​ ឈឿន​ បាន​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ទាំង​៣ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពាន់​រង្វាន់​ AFF Suzuki Cup​ កន្លង​ទៅ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ៣ប្រកួត​ចុង​ក្រោយ​របស់​ជម្រើស​ជាតិ​កម្ពុជា​គឺ​ឈ្នះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ ឡាវ​ ២-១​ ឈ្នះ​ប្រ៊ុយណេ​ ៣-០​ និង​ចុង​ក្រោយ​ឈ្នះ​ទីម័រ​ ៣-២​ ហើយ​កម្ពុជា​ជាប់​ទៅ​លេង​វគ្គ​ចែក​ពូល​បន្ត​ទៀត​ផង​ដែរ៕​

 

អត្ថបទ៖​ នួន​ ស៊ីណា