Liverpool & Spurs ​ក្រុម​ណា​ ​អាច​ឡើង​​វគ្គ​​៨​ក្រុម​​ពាន​ EFL Cup ​យប់​នេះ?

  • 2016-10-25 22:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​​ក្រហម​ Liverpool ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​ EFL Cup ឬ League Cup ​ជុំ​ទី​៤ ​នៅ​កីឡដ្ឋាន​ Anfield ​វេលា​ម៉ោង​​០១:៤៥​នាទី​យប់​នេះ។ ចាំ​មើល​ថា ក្រុម​កំពុង​ឡើង​ជើង​​ទាំង​២​​នេះ​ តើ​ក្រុម​មួយ​ណា ​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម ហើយ​តើ​ក្រុម​មួយ​ណា នឹង​ត្រូវ​ហាល​អាវ?

 

 

ជើង​កីឡាករ៖

 

 

ម្ចាស់​ផ្ទះ​ Liverpool ​អ្នកចាត់ការ​ Jurgen Klopp ​បាន​បញ្ជាក់​ថា អ្នកចាំទី​ Simon Mignolet ​បាន​ក្លាយ​ជា​ជម្រើស​ទី​២​ហើយ​ ហើយ​នឹង​ចូល​លេង​​ជម្រើស​ដំបូង​យប់​នេះ​ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ Divock Origi ​និង​ Daniel Sturridge ​​ក៏​អាច​នឹង​បង្ហាញ​ខ្លួន​ដំបូង​ដែរ បន្ទាប់​ពី​ពុំ​សូវ​បាន​លេង​នៅ​ Premier League ប៉ុន្តែ​ប្រធាន​ក្រុម​ Jordan Henderson ​​នឹង​អវត្តមាន​ ដោយសារ​ជាប់​បម្រាម។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Liverpool ​​យប់​នេះ​ អាច​​ប្រើ​ប្រព័ន្ធ​ ៤-៣-៣ ​មាន៖ Mignolet; Clyne, Matip, Klavan, Moreno; Can, Lucas, Wijnaldum; Origi, Sturridge, Firmino។

 

 

រីឯ​​ក្រុម​ភ្ញៀវ​ Spurs ​​អ្នកចាំទី​ហូឡង់​ Michel Vorm ​នឹង​ជាប់​ជម្រើស​ដំបូង​ជំនួស​ Hugo Lloris ​ខណៈ​ដែល​ Harry Kane និង​ Toby Alderweireld ​ត្រូវ​អវត្តមាន​ ដោយសារ​របួស។ រីឯ​ Moussa Sissoko ​ក៏​ត្រូវ​អវត្តមាន​ដែរ ​បន្ទាប់​ពី​ត្រូវ​ FA ពិន័យ​​ ​កាល​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​ខ្សែ​បម្រើ​ Harry Arter ​របស់​ក្រុម​ Bournemouth ​កាល​ពី​ថ្ងៃ​សៅរ៍។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Spurs ​អាច​ប្រើ​ប្រព័ន្ធ​ ៤-២-៣-១ ​មាន៖ Vorm; Trippier, Dier, Wimmer Davies; Wanyama, Carroll; Onomah, Dembele, Nkoudou; Janssen។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

 

  • Liverpool ​ជា​ក្រុម​ជើង​ឯក​រង​ League Cup រដូវ​កាល​មុន​ (២០១៦) ខណៈ​ដែល​ Spurs ជា​ក្រុម​ជើង​ឯក​រង​ កាល​ឆ្នាំ​២០១៥។ ដូច្នេះ​ប្រកួត​នេះ​ ជា​ការ​ប្រកួត​ប៉ះ​គ្នា​ រវាង​ក្រុម​ជើង​ឯក​រង​ League Cup ​២​ឆ្នាំ​ចុង​ក្រោយ។

 

  • ៨​ប្រកួត​ចុង​ក្រោយ​ ប៉ះ​គ្នា​គ្រប់​ពាន​រង្វាន់​ទាំង​អស់​​ Liverpool ​មិន​ដែល​ចាញ់​ Spurs ​ទេ (ឈ្នះ​៥, ស្មើ​៣)។ ជួប​គ្នា​លើក​ចុង​ក្រោយ​នៅ​ Premier League ​កាល​ខែ​សីហា ស្មើ​គ្នា​ ១-១ ​នៅ​កីឡដ្ឋាន​ White Hart Lane។

 

  • Liverpool ​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ (Quarter-final) ​League Cup ​២​រដូវ​កាល​ចុង​ក្រោយ​ជាប់ៗ​គ្នា។ Spurs ​ចាញ់​៣​ដង ក្នុង​ប្រកួត​៤​ដង​ចុង​ក្រោយ​ប៉ះ​ក្រុម​ Premier League ក្នុង​ពាន​ League Cup ​​ដោយ​យក​ឈ្នះ​ Newcastle ​៤-០ ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤៕

 

 

ព្យាករ​គូ​នេះ​គឺ៖ Liverpool ២-១ ​Tottenham Hotspur , ចុះ​ប្រិយ​មិត្ត​​យល់​យ៉ាង​ណា?

 

* គូ​ប្រកួត​ពាន EFL Cup ​យប់​នេះ​ទាំង​អស់​មាន៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Sky Sports