​ក្ដារ​ចុច​លក្ខណៈ​ខ្មែរ​​បង្កើត​ឡើង​ដើម្បី​លើកស្ទួយ​អក្សរសាស្ត្រ​ជាតិ​​ និង​កាន់​តែ​ងាយ​ស្រួល​​

  • 2016-10-26 00:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​នៅ​ពេល​ណា កន្លែង​ណា ក៏​គំនិត​ដ៏​អស្ចារ្យ​របស់​អ្នក​អាច​ផុស​ឡើង​ជានិច្ច។ ចំពោះ​លោក ពួយ លី​ហេង អ្នក​បង្កើត​ក្ដារ​ចុច​លក្ខណៈ​ខ្មែរ​វិញ ​គំនិត​ក្នុង​ការ​រចនា​កម្មវិធី​កុំព្យូទ័រ​ដែល​អាច​ជួយ​ឱ្យ​ការ​វាយ​អក្សរ​ខ្មែរ​កាន់​តែ​លឿន មិន​បាន​លេច​ឡើង​នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន​ទេ ប៉ុន្តែ​បែរ​ជា​នៅ​ក្នុង​ប្រទេស​មួយ​ផ្សេង​ដែល​ភាសា​កំណើត​របស់​លោក​ត្រូវ​បាន​ចាត់​ទុក​ជា​ភាសា​បរទេស​ទៅ​វិញ។

 

  ​អំឡុង​ពេល​សិក្សា​ផ្នែក​វិស្វកម្ម​មេ​កា​និក​នៅ​ក្នុង​ប្រទេស​ថៃ លោក លី​ហេង ​យល់​ថា​ក្តារ​ចុច​ភាសា​ថៃ​ដែល​ប្រជាជន​ថៃ​ប្រើ​ប្រាស់​មាន​ភាព​ងាយស្រួល​ជាង​ក្ដារ​ចុច​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ​ដែល​មាន​ភាព​ស្មុគ​ស្មាញ និង​ចំណាយ​ពេល​ច្រើន​។ ដោយសារ​តែ​កត្តា​នេះ​ហើយ​បាន​ជំរុញ​ទឹកចិត្ត​ លោក​​ឱ្យ​​ត្រឡប់​មក​ភ្នំពេញ​វិញ​ ហើយ​ចាប់ផ្ដើម​អភិវឌ្ឍ​ក្ដារ​ចុច​មួយ​ដែល​ស្រដៀង​គ្នា​នេះ​សម្រាប់​ប្រជាជាតិ​របស់​ខ្លួន។ ​  លោក​លី​ហេង​បាន​ឱ្យ​ដឹង​ថា ​«ខ្ញុំ​បាន​ដឹង​ថា​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​កំពុង​ប្រើ​កម្មវិធី​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ ដែល​ជា​ញឹកញាប់​សង្កេត​ឃើញ​ថា​ក្ដារ​ចុច​ផ្អែក​លើ​មូលដ្ឋាន​អក្ខរ​ក្រម​អង់គ្លេស​ យឺត​ លំបាក​ និង​បញ្ហា​ប្រឈម​ច្រើន​។ ទីតាំង​នៃ​អក្សរ​ខ្មែរ​ទាំងនេះ​គឺ​ជា​បញ្ហា​សំខាន់​ ព្រោះ​វា​គោរព​តាម​អក្ខរ​ក្រម​រ៉ូម៉ាំង​ ហើយ​បញ្ហា​នេះ​បណ្តាល​ឱ្យ​មាន​ការ​លំបាក​ច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ព្យាយាម​វាយ​អក្សរ​ខ្មែរ​ដែល​ខ្លួន​មិន​ទម្លាប់​ជាមួយ​ភាសា​អង់គ្លេស»។   លោក​បាន​បន្ថែម​ទៀត​ថា បញ្ហា​មួយ​ទៀត​ដែល​អ្នក​ប្រើប្រាស់​ខ្មែរ​បាន​ជួប​ប្រទះ​ គឺ​ការ​តម្រូវ​ឱ្យ​ចុច​គ្រាប់​ប្ដូរ (Shift) ជា​ញឹក​ញាប់ ពេល​វាយ​ពាក្យ​ទូទៅ​ ដែល​បណ្ដាល​ឱ្យ​ការ​វាយ​អត្ថបទ​យឺត​ជាង​មុន។  
  គម្រោង​នេះ​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​សម្រាប់​លោក​ក្នុង​ការ​ធ្វើ​ផែន​ការ​កែ​សម្រួល និង​អភិវឌ្ឍ​ មុន​ពេល​ដែល​រក​ឃើញ​កម្មវិធី​ដំណោះ​ស្រាយ​សម​ស្រប។ ការ​ដាក់​ឈ្មោះ​ក្ដារ​ចុច​លក្ខណៈ​ខ្មែរ​ វា​ជា​ការ​កែ​លម្អ​លើ​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ​ដោយ​ការ​តម្រៀប​ដាក់​អក្សរ​លើ​ទីតាំង​នៃ​គ្រាប់​ចុច​ដែល​ប្រើ​ញឹក​ញាប់​ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រើ​ម្រាម​ដៃ​វាយ​បាន​លឿន​ជាង​មុន និង​ងាយ​ស្រួល​ជាង​មុន។ គ្រាប់​ចុច​ប្តូរ​ (Shift) ដែល​ធ្លាប់​ជា​ឧបសគ្គ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដោយ​សារ​ត្រូវ​ចុច​វា​ញឹកញាប់​នោះ ឥឡូវ​នេះ​លែង​ជា​បញ្ហា​ទៀត​ហើយ។ ​  លោក លី​ហេង​ក៏​បាន​ឱ្យ​ដឹង​​​ទៀត​ថា "ក្ដារ​ចុច​លក្ខណៈ​ខ្មែរ ពិត​ជា​ជួយ​ធ្វើ​ឱ្យ​ក្ដារ​ចុច​ខ្មែរ​យូនីកូដ​បច្ចុប្បន្ន​កាន់​តែ​ប្រសើរ​ឡើង ហើយ​ស្ថាបនិក​ក្ដារ​ចុច​យូនីកូដ លោក​ ដាញ់ ហុង ក៏​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​យើង​ដែរ»។ លោក​បន្ថែម​ថា "បច្ចេកវិទ្យា​ថ្មី​នេះ​ រួម​ចំណែក​ជា​មធ្យោបាយ​ធំ​មួយ​ក្នុង​ជីវិត​ប្រជាជន​ខ្មែរ​ និង​ក្រុម​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ ដោយ​សារ​តែ​យើង​មិន​ត្រឹម​តែ​គោរព​ស្រឡាញ់​ភាសា​ជាតិ​យើង​នោះ​ទេ ​តែ​យើង​ថែម​ទាំង​ចង់​ធ្វើ​ឱ្យ​វា​កាន់​តែ​ងាយ​ស្រួល​ និង​ឆាប់​រហ័ស​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​បែប​ឌីជីថល​"។  
  ក្ដារ​ចុច​លក្ខណៈ​ខ្មែរ​បច្ចុប្បន្ន អ្នក​អាច​ទាញ​យក​មក​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុំព្យូទ័រ​ ស្មាត​ហ្វូន​ ឬ​ឧបករណ៍​អេឡិច​ត្រូនិក​របស់​លោក​អ្នក​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លី​ហេង​ www.facebook.com/KhmerismKeyboardLayout។ លោក​អ្នក​ក៏​អាច​ទាញ​យក​កម្មវិធី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅ​ក្នុង Google Play Store ដោយ​ការ​វាយ "Khmerism" ។ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ​នៅ​មិន​ទាន់​អាច​ប្រើ​កម្មវិធី​នេះ​បាន​នៅ​ឡើយ​ទេ ​ប៉ុន្តែ​នឹង​ចេញ​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ។​   លោក​លីហេង​ជា​សហគ្រិន​មួយ​រូប​ក្នុង​កម្មវិធី​គំនិត​ផ្តួច​ផ្តើម​ Cellcard Lab ។ នេះ​ជា​កម្មវិធី​​តែ​មួយ​គត់ ដំណើរ​ការ​ដោយ​សែលកាត ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ ​និង​សាល​សហ​កិច្ចការ​ Impact Hub ដែល​មាន​គោល​បំណង​ជំរុញ​លើក​កម្ពស់​ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ពី​18​ ទៅ​25​ឆ្នាំ តាម​រយៈ​ការ​ផ្ដល់​នូវ​វេទិកា​មួយ​ដើម្បី​ប្រែ​ក្លាយ​គំនិត​ពួក​គេ​ឱ្យ​ទៅ​ជា​ឱកាស​អាជីវកម្ម​សង្គម​ប្រកប​ដោយ​ស្ថេរ​ភាព។   គំនិត​ផ្តួច​ផ្តើម​បង្កើត​ក្ដារ​ចុច​លក្ខណៈ​ខ្មែរ ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​ TosFUND ដែល​ទម្រង់​មុខ​ងារ​ប្រមូល​មូលនិធិ​អនឡាញ និង​អង្គភាព​រក​មូលនិធិ​មិន​គិត​ផល​ចំណេញ។ TosFUND ដែល​បង្កើត​ឡើង​ដោយAction IEC និង​មាន​ការ​គាំទ្រ​ដោយ​ក្រុមហ៊ុន​សែលកាត និង​ទី​ភ្នាក់ងារ​ USAID មាន​គោល​បំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រមូល​មូលនិធិ​ដោយ​ផ្ដោត​លើ​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ និង​បុព្វហេតុ​សង្គម​នៅ​ប្រទេស​កម្ពុជា។ លោក​អ្នក​អាច​ចូលរួម​គាំទ្រ​ដល់​លោក លី​ហេង​ តាម​រយៈ​ការ​បរិច្ចាគ​ជំនួយ​ដល់​គាត់​តាម​រយៈ www.tosfund.com។   ប្រសិន​បើ​អ្នក​មាន​គំនិត​ល្អ​ៗ ចង់​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​អាជីវកម្ម​មួយ កម្មវិធី Cellcard Lab​ ដែល​ផ្តួច​ផ្តើម​ថ្មី​របស់​សែលកាត និង​ Impact Hub​ ផ្តល់​ឱ្យ​បេក្ខជន​នូវ​ឱកាស​ជោគជ័យ​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​គំនិត​រយៈ​ពេល​បី​ខែ​ដែល​រួម​មាន​ទាំង​ការ​ចូលរួម​វគ្គ​សិក្ខា​សាលា​ឯកទេស ​និង​អ្នក​ណែនាំ​តម្រង់​ទិស​ផ្ទាល់​ខ្លួន​ផង​ដែរ។ សិក្ខាកាម​ទាំងអស់​នឹង​រីករាយ​ជាមួយ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​ទៅ​កាន់​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូលរួម​សិក្ខាសាលា​កម្មវិធី​បណ្ដុះ​គំនិត​ MaGIC (Malaysian Global Innovation & Creativity Centre) ​និង​ទស្សនកិច្ច​នៅ​ការិយាល័យ​ក្រុម​ហ៊ុន​ Microsoft ​នេះ​ផង​ដែរ។ ​  សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​បង្កើត​សមត្ថភាព​ជាមួយ​ Cellcard Lab អាច​ទាញ​យក​ពាក្យ​ចុះ​ឈ្មោះ​ចូលរួម​តាមរយៈ​ www.cellcard.com.kh/cellcardlab ឱ្យ​បាន​មុន​ថ្ងៃ​ទី​15 ខែ​តុលា​នេះ។ កម្មវិធី​នេះ​ទទួល​យក​សិក្ខាកាម​ចូល​រួម​តែ​៣​រូប​ប៉ុណ្ណោះ​សម្រាប់​ត្រីមាស​នីមួយៗ​។ ដូច្នេះ​សូម​រួសរាន់​ដាក់​ពាក្យ​នៅ​ថ្ងៃ​នេះ!   អត្ថបទ​៖ ពាណិជ្ជកម្ម
អត្ថបទថ្មី