អ្នក​សុំទាន​​បន្លំ​ពិការ​ជើង​មួយ​ខែ​រក​បាន​១៥០០ដុល្លារ ទើប​ត្រូវ​គេ​ដឹង​ការពិត

  • 2016-10-26 23:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សុំទាន​​ពិការ​ជើង​ជនជាតិ​ចិន ​ចេញ​សុំទាន​នៅ​ផ្សារ​ក្នុង​ស្រុក​​នៅ​ទីក្រុង​ Shenzhen ​ត្រូវ​​បាន​​គេ​ឃើញ​​​លូន​អូស​ជើង​​​សុំ​ប្រាក់​អ្នក​ដើរ​ផ្សារ និង​ដំណើរ​ស្ទើរ​រៀង​រាល់​ថ្ងៃ។

 

 

​បុរស​អ្នក​ភូមិ​មួយ​ក្រុម​បាន​ដាក់​ការ​​សង្ស័យ រួច​ក៏​ដើរ​តាម​ថត​ដល់​​ផ្លូវ​ដើរ​ចង្អៀត​ស្ងាត់​មួយ​ ស្រាប់​តែ​ឃើញ​​បុរស​​សុំទាន​នោះ​ ដោះ​របស់​ជំនួយ​ទ្រាប់ជើង ស្រាត​ខោ​កខ្វក់​ រួច​​ក្រោក​ឈរ​ធ្វើ​ដូច​មិន​មាន​រឿង​អ្វី​កើត​ឡើង។

 

ពួក​​គេ​ខឹង​ខ្លាំង​នឹង​​ការ​ធ្វើ​ពុត​ រួច​ក៏​បាន​ទូរសព្ទ​ហៅ​​ប៉ូលិស​​ភ្លាម​ៗ​ដែរ។ ​តាម​​សារព័ត៌មាន​ចិន​ Sohu រាយការណ៍​ថា​​ អ្នក​សុំ​ទាន​​ធ្វើ​ជា​ពិការ​ជើង​ខាង​លើ​នេះ ​អាច​សុំ​​ប្រាក់​បាន​ប្រមាណ​ ១៥០០​ដុល្លារ​​ក្នុង​មួយ​ខែ​ៗ ហើយ​ពេល​នេះ​​ប៉ូលិស​បាន​បញ្ជូន​ខ្លួន​​ទៅ​សួរនាំ​ហើយ៕

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ shanghaiist