រឿង​និទាន​ពី សុគន្ធ និសា ធ្វើ​ឲ្យ​កុមារ​ជា​ច្រើន​ញញឹម​ពេញ​មន្ទីរពេទ្យ

  • 2016-10-26 23:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សំឡេង​ស្រទន់ សុគន្ធ និសា ដែល​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ស៊ី​ប៉ា ​បាន​​ចូល​រួម​សកម្មភាព​នៅ​​បណ្ណាល័យ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ និង​និទាន​រឿង​ខ្លី​ដោយ​ផ្ទាល់ ដើម្បី​គាំទ្រ​ចលនា​ផ្សព្វផ្សាយ​ការ​អាន​ជាមួយ​កុមារ​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នោះ ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

 

ចង់​ដឹង​ថា​កញ្ញា​ សុគន្ធ​ និសា និទាន​រឿង​ពីរោះ​ប៉ុណ្ណា​​ទស្សនា​វីដេអូខាងក្រោម​៖

 

 

សុគន្ធ និសា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ស៊ី​ប៉ា​នេះ គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​​របស់​កញ្ញា​ផ្ទាល់ ​ដោយ​ពុំ​បាន​ទទួល​ប្រាក់​កម្រៃ​អ្វី​ទាំង​អស់ តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក​ម្ល៉េះ។ ​ជា​ពិសេស​ក្នុង​ឆ្នាំ​២០១៦​នេះ​ គឺ​មិន​បាន​ចុះ​កុង​ត្រា​លាយលក្ខណ៍​អក្សរ​អ្វី​ទេ អោយ​តែ​មាន​កម្មវិធី​ល្អៗ កញ្ញា​ស្ម័គ្រ​ចិត្ត​ចូលរួម​ជានិច្ច​។

 

អ្វី​ដែល​សំខាន់​នោះ​គឺ​កញ្ញា​ សុគន្ធ និសា ចង់​អោយ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ បង្កើត​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ ពីព្រោះ​ថា​ការ​អាន​សៀវភៅ​បាន​ច្រើន​គឺ​ជា​ប្រភព​នៃ​ចំណេះ​ដឹង​ និង​មូលដ្ឋាន​គ្រឹះ​ដ៏​​សំខាន់​ក្នុង​ការ​កសាង​សមត្ថភាព​ក្លាយ​ជា​សិស្ស​ពូកែ​ផង​ដែរ៕ ​​​​​​​

 

​​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ