HTC បន្ត​ខាត​ ៦៣ លាន​ដុល្លារ​ទៀត​ នៅ​ត្រីមាស​ទី​បី​

  • 2016-10-27 16:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ HTC បាន​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​បី​ ឆ្នាំ​ ២០១៦ នេះ​ដែល​បង្ហាញ​ថា​មាន​ការ​ខាត​បង់​សរុប​ ៦៣,៣០ លាន​ដុល្លារ។

 

 

ត្បិត​តួលេខ​​ខាត​បង់​នេះ​ខ្ពស់​ប៉ុន្តែ​បើ​ប្រៀប​ទៅ​នឹង​ត្រីមាស​ទី​ពីរ​ ឆ្នាំ​ ២០១៦ ដូច​គ្នា​គឺ​គ្រាន់​បើ​ជាង​បន្តិច​ ដោយ​ពេល​នោះ​ខាត​បង់​ដល់​ទៅ​ ១៣២,៩២ លាន​ដុល្លារ។ ក្រឡេក​មើល​តួលេខ​ដទៃ​ទៀត​ឃើញ​ថា​ មាន​​ការ​ប្រែ​ប្រួល​ច្រើន​ដោយ​ចំណូល​បាន​កើន​ឡើង​ ៤១,៨៤% ធៀប​នឹង​ខែ​មុន​ ហើយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​កើន​ឡើង​ ៣១,៣៥%។

 

​លោក​ស្ត្រី​ Cher Wang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ HTC ​ថ្លែង​ថា​​​​​ ចំណូល​កើន​ឡើង​នេះ​ដោយ​សារ​​ផលិតផល​​​កំពូលៗ​​របស់​ក្រុមហ៊ុន​ដូច​ជា​ទូរសព្ទ​ HTC 10 និង​ប្រព័ន្ធ​ VR HTC VIVE អាច​កាន់​កាប់​ទីផ្សារ​បាន​ច្រើន។ មួយ​វិញ​ទៀត​ HTC ​ទទួល​បាន​ផល​វិជ្ជមាន​នៅ​ត្រីមាស​​​នេះ ​ក៏​ដោយ​សារ​បាន​ចូល​រួម​សហការ​ជា​មួយ​ Google លើ​ការ​ផលិត​ស្មាតហ្វូន​ម៉ូដែល​ Pixel ផង​ដែរ៕

 

ចុច​អាន៖ Tim Cook ស្វាគមន៍​អតិថិជន​ Note 7 ដែល​ប្ដូរ​ប្រើ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AndroidAuthority​​​​​​​