Apple​ ​អាច​នឹង​ឈប់​ផលិត​ ​iPad

  • 2016-10-28 16:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិត​ផល​ធំ​បំផុត​ទី​២​ ​ប្រចាំ​ឆ្នាំ​របស់​ ​Apple​ ​ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​​ខក​ចិត្ត​ ដោយ​មិន​មាន​ការ​បង្ហាញ​វត្តមាន​ថ្មី​របស់​ ​iPad។

 

 

ទន្ទឹម​នឹង​ការ​មិន​បង្ហាញ​នេះ​ ​អ្នក​វិភាគ​ទី​ផ្សារ​បច្ចេកវិទ្យា​សន្និដ្ឋាន​ថា​ ​Apple​ ​អាច​នឹង​លែង​ផលិត​ ​iPad​ ​តទៅ​ទៀត។ ព្រោះ​គេ​មើល​ឃើញ​ថា​តម្រូវ​ការ​ថេបប្លេត​ហាក់​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ចាប់​ពី​ត្រីមាស​ទី​ ​៤​ ​ឆ្នាំ ២០១៥។

 

អ្វី​ដែល​គេ​ជឿ​កាន់​តែ​ខ្លាំង​ជុំ​វិញ​ការ​លែង​ផលិត​ ​iPad​ ​ដោយ​សំអាង​ថា​ ​Apple​ ​បាន​បំពាក់​ ​Touch Bar​ ​ដែល​មាន​មុខងារ​ប្រើប្រាស់​ដូច​អេក្រង់​ ​Touch Screen​ ​នៅ​លើ​ ​MacBook Pro​ ​ជំនាន់​ថ្មី​រួច​ទៅ​ហើយ៕

 

អាន​បន្ត​ ​៖​ MacBook Pro ជំនាន់​ថ្មី​មាន​បំពាក់ Touch Bar យ៉ាង​ពិសេស​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​phonearena