ណាត់ បូរី ​បន្សល់​ចម្ងល់​ដល់​អ្នក​គាំ​ទ្រ

  • 2016-10-28 18:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជយ​លាភី​លេខ​១​​ក្នុង​កម្ម​វិធី​ "ពេជ្រ​កំពុង​ច្នៃ​"​  ណាត់ បូរី បាន​លើកឡើង​ថា​ មក​ដល់​ពេល​នេះ​អ្នក​គាំ​​ទ្រនៅ​តែ​មាន​​​ចម្ងល់​​ ថា​ហេតុ​អី​លោក​ជា​តារា​ចម្រៀងសោះ​ បែរ​ជា​មក​ចាប់​អាជីព​ជា​អ្នក​សម្តែង​ទៅ​វិញ​។

 

 

ណាត់ បូរី បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពីប្រ​ឡង​ជាប់​​ក្នុង​កម្មវិធី​ "ពេជ្រ​កំពុង​ច្នៃ​" កាល​ពី​ឆ្នាំ​២០១២ រួច​មក លោក​មិន​បាន​ចូល​​​ផលិតកម្ម​ណា​មួយ​ទេ​ ដោយ​សារ​តែជាប់​កុង​ត្រា​ជា​មួយ​ស្ថានី​យ៍​ទូរ​ទ​ស្ស​ន៍​អាស៊ី​អាគ្នេយ៍​រយៈ​ពេល​ ២ ឆ្នាំ ទើប​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​។ លុះ​មក​ដល់​ឆ្នាំ​២០១៤​ ណាត់​បូរី​ ប្រាប់ថា​មាន​ឱកាស​ចូល​សម្ដែង​ក្នុង​រឿង​ភាគ​របស់​ ស៊ីធីអិន​ "ជីវិត​នាង​រក្សា​" “ភព​ផែន​ដែន​ស្នេហ៍" "ព្រលឹង​ហ្វេស​ប៊ុក​" "ចិត្ត​ស្អប់​បង្កប់​ចិត្ត​ស្នេហ៍"​ "កូន​ភ្លោះ​ចម្លែក​" ជា​ដើម។

 

បុរស​សង្ហារ​មក​ពី​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​បន្ថែម​​៖ ​ "រយៈពេល​២ឆ្នាំ​​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​សោះបង​ ​រហូត​ដល់​​ឆ្នាំ​២០១៤​ ទើប​ខ្ញុំ​ចូល​ថត​រឿង​ដល់​សព្វ​ថ្ងៃ​នេះ​ មាន​ Fans ​ជា​ច្រើន​បាន​សួរ​ខ្ញុំ​ថា ពី​មុន​​ជា​តារា​ចម្រៀង​សោះ​ ហេតុអី​មក​ថត​រឿង​អញ្ចឹង ហេតុ​អ្វី​មិន​ចាប់​យក​អាជីព​ជា​អ្នក​ចម្រៀង​"។

 

 

ទោះ​បី​ជា​ពេល​នេះ​ បូរី ចាប់​យក​អា​ជីព​ជា​​តារាសម្តែង​ក្តី​ តែលោក​ថា​ក៏​មិន​បាន​បោះ​បង់​ចម្រៀង​ចោល​​នោះ​ដែរ ​នៅ​តែ​ស្រឡាញ់​​វិស័យ​មួយ​នេះ ​ត្បិត​អី​កាល​​ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង ក៏​ចាប់​ផ្តើម​​តាម​រយៈ​ការ​ប្រឡង​បទ​ចម្រៀង​។ ជាក់​ស្តែង​សព្វ​ថ្ងៃ​​ លោក ជា​មួយ​នឹង​មិត្ត​ភក្តិ​កំពុង​តែ​ផលិត​បទ​ចម្រៀង​ Original Songមួយ​បទ​ដែលមាន​ចំណង​ជើង​ថា​ ​"បាយប្រអប់" ផងដែរ​៕

 

អត្ថបទ៖ ឆុង ស៊ីណាន​​​​​​​

អត្ថបទថ្មី