ជួន​ សំណាង​ និយាយ​អ្វី​​ខ្លះ​ពី​ជើង​ខ្លាំង​ ឡៅ​ ចន្រ្ទា​និង​ផល​ សោភ័ណ្ឌ?

  • 2016-10-28 22:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ ជួន​ សំណាង​ បាន​សរសើរ​ពី​ភាព​វ័យ​ឆ្លាត​និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រកួត​របស់​ កីឡាករ​វ័យ​ក្មេង​ ឡៅ​ ចន្រ្ទា​ និង​ជើង​ខ្លាំង​ពី​ក្លឹប​តាឡីដំរីមានរិទ្ធិ​ ផល​ សោភ័ណ្ឌ។​

 

លោក​គ្រូ​ ជួន​ សំណាង

 

លោក​គ្រូ​ ជួន​ សំណាង​ បាន​ឲ្យ​ Sabay​ ដឹង​ថា ​កីឡាករ​មក​ពី​ឆ័ត្រយោង៩១១​ ឡៅ​ ចន្រ្ទា​ អាច​មាន​សង្ឃឹម​៨០%​​ចំពោះ​​ខ្សែ​ក្រវាត់​គូបូតា​រដូវ​កាល​នេះ​ ខណៈ​​ ផល​ សោភ័ណ្ឌ​ មាន​ឱកាស​៧០%។​

 

គ្រូ​រូប​នេះ​លើក​ឡើង​ទៀត​ថា​កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​និង​សំបូរ​ស្នៀត​ប្រយុទ្ធ​ក្នុង​ការ​ប្រកួត​គ្រាន់​តែ​ ឡៅ​ ចន្រ្ទា​ នៅ​ពេល​អោប​គ្នា​គេ​ល្អ​ជាង​និង​មាន​ក្បាច់​សម្រាប់​ប្រើ​ច្រើន​ជាង​ ឯក​ក្បាច់​ការពារ​ក៏​រឹង​មាំ​ទៀត​ផង។​ ​

ចៅ​ក្រម​​នៅ​​​សង្វៀន​បាយ័ន​ ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ ផល​ សោភ័ណ្ឌ​ ជា​កីឡាករ​ល្អ​មក​ពី​ក្លឹប​តាឡីដំរីមានរិទ្ធិ​ ដែរ​ ប៉ុន្តែ​​គ្រាន់​តែ​នៅ​ពេល​កៀក​គ្នា​កីឡាករ​រូប​នេះ​មិន​សូវ​ជា​ធ្វើ​បាន​ល្អ​ប៉ុន្មាន​ទេ។​ លោក​គ្រូ​ជឿជាក់​ថា​កីឡាករ​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ជា​មិន​ខាន។​

 

លោក​គ្រូ​ ជួន​ សំណាង​ជា​ចៅ​ក្រម​និង​ជា​គណៈកម្មាធិការ​ប្រដាល់​គុន​ខ្មែរ​។​ សព្វ​ថ្ងៃ​លោក​គ្រូ​បំពេញ​ភារកិច្ច​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​។​ លោក​គ្រូ​ក៏​មាន​ភារកិច្ច​ជា​គណៈកម្មាធិការ​មួយ​រូប​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី១​នេះ​ដែរ៕​

 

អត្ថបទ៖​ នួន​ ស៊ីណា​

អត្ថបទពេញនិយម