ក្រមុំ​តាតៃ​មុខ​ស្រស់ ​និយាយ​ថៃ​កោងកាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទិញ​ផ្លែឈើ

  • 2016-10-31 22:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀបរាប់​ពី​ផ្លែឈើ​ជា​ភាសា​ថៃ​កោងកាង​យ៉ាង​ពិរោះ យុវតី​ដ៏​ស្រស់​ស្អាត​កូន​ក្រមុំ​អ្នក​ស្រុក​តាតៃ​បាន​ទាក់ទាញ​​​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​តាតៃ។

 

 

​យុវតី​ដ៏​ស្រស់​សោភា​​​មាន​ឈ្មោះ​ថា ម៉ូ មាន​វ័យ ១៨ ឆ្នាំ​។ កញ្ញា​រូប​ស្រស់​រូប​នេះ​ប្រាប់​ថា នាង​ចេះ​និយាយ​ភាសា​ថៃ​កោងកាង​តាំង​ពី​កំណើត​ត​ពី​ជីដូនជីតា​មក។ ភាសា​ថៃ​កោងកាង​ នាង​ប្រើ​សម្រាប់​ទំនាក់ទំនង​ក្នុង​គ្រួសារ​ ហើយ​ភាសា​ខ្មែរ​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ខាងក្រៅ។

 

ណែនាំ​ពី​​ផ្លែឈើ​​​ដែល​នាង​លក់​មាន​​ចេក ស្វាយ មង្ឃុត ឡុងកុង ​ទាំង​ភាសា​ខ្មែរ​និង​ភាសា​ថៃ​កោងកាង​ នាងក៏​​អំពាវនាវ​ដល់​ភ្ញៀវ​ដែល​មក​លេង​រមណីយដ្ឋាន​ទេសចរណ៍​តាតៃ កុំ​ភ្លេច​ចូល​ទិញ​ផ្លែឈើ​របស់​កញ្ញាដែល​មាន​តូប​លក់​នៅ​ក្បែរ​ស្ពាន​តា​តៃ​តែ​ម្តង។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា