ពិត​ជា​រំភើប ! គូ​ស្វាមី​ភរិយា​បី​គូ​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នៅ​​ប៉ារីស​លើកទីមួយ

  • 2016-10-29 00:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្វាមីភរិយា​ថ្មី​ចំនួន​បី​គូ​បាន​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស​រប​ស់​ស្រា​បៀរ Heineken ដែល​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុម​ហ៊ុន​ស្រា​បៀរ​ដ៏​ល្បីឈ្មោះ​លំដាប់​ពិភពលោក​មួយ​នេះ​ផ្តល់​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​បារាំង ។

 

ការប្រកាស​ឈ្មោះ​អ្នកឈ្នះ​ត្រូវ​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​ចាប់ឆ្នោត​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Super Sunday Concert របស់​ទូរទស្សន៍ PNN កាលពី​ថ្ងៃ​ទី 16   ខែ​តុលា​ដោយមាន​ការចូលរួម​ចាប់ឆ្នោត​ពី​ពិធីករ និង​តារា​ចម្រៀង​ល្បី​ម្ចាស់​ពាន​The Voice រដូវ​កាល​ទី១ លោក ប៊ុត សីហា។

 

 

គូ​ស្វាមីភរិយា​មាន​សំណាង​ទាំង​បី​គូ​រួមមាន (១) លោក សែម វុទ្ធី និង​អ្នកស្រី តុ​ន សុគន្ធា (២) លោក​ហេង​ស៊ីថា និង​អ្នកស្រី ជា គ​ន្ធា​រី  (៣) លោក លី លី​ហេង និង​អ្នកស្រី ឆន គីម ញន ។ រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង  រួមមាន​សំបុត្រ​យន្តហោះ ការ​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត និង​ការរៀបចំ​មគ្គុទ្ទេសក៍​ទេសចរណ៍​ពិសេស​សម្រាប់​នាំទៅ​ទស្សនា​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​បំផុត​ទាំងអស់​ប្រចាំ​ទីក្រុង​នេះ ។

 

 

លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន CBL បាន​ប្រគល់​រង្វាន់​ទៅ​អ្នកឈ្នះ​ទាំង​បី​គូ​​ជា​ផ្លូវ​ការ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ពិសេស​រៀបចំឡើង​ក្នុង​បរិវេណ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុ​ជា (CBL) នៅ​​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី 27 ខែ​តុលា​កន្លង​មក​នេះ។

 

 

កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Heineken បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី 1 ខែ​មករា ឆ្នាំ 2016 ហើយ​នឹង​បន្ត​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2017 ដោយ​នឹងធ្វើ​ការ​ចាប់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ជាច្រើន​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ជាច្រើន​គូ នៅពេល​ខាងមុខនេះ។

 

កម្មវិធី​ពិសេស​នេះ​គឺ​បើកចំហ​ចំពោះ​អ្នក​ដែល​មាន​គម្រោង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍   ឬ​កម្មវិធី​ផ្សេងៗ  ទិញ​ស្រា​បៀរ Heineken ចាប់ពី 20 កេស​សម្រាប់​ប្រារព្ធ​ពិធី​របស់​ខ្លូន និង​ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ​ដ៏​ស្រស់​ស្អាត និង​រង្វាន់​ពិសេសៗជាច្រើន​ទៀត។

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ Heineken សូម​ចូល​មើល​គេហទំព័រ៖ www.facebook.com/heineken

 

អត្ថបទ ៖ លីដា