វិធី​ច្នៃ​ត្បូង​នៅ​ប៉ៃលិន ​ទម្រាំ​បាន​១​គ្រាប់​ពិត​ជា​ពិបាក​មែន!

  • 2016-10-29 19:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ខេត្ត​ប៉ៃលិន ​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ​បាន​ទៅ​សាកសួរ​កន្លែង​ច្នៃ​ត្បួង​មួយ​កន្លែង​នៅ​ជិត​ភ្នំ​យ៉ាត ​ដែល​ល្បី​ថា​មាន​ត្បូង​គ្រប់​ប្រភេទ ​ហើយ​យក​មក​ពី​តាម​បណ្ដា​ខេត្ត​ច្រើន​ទៀត​ផង។

 

 

លោក គី វាសនា ​ម្ចាស់​កន្លែង​ច្នៃ​ត្បូង​នោះ​ផ្ទាល់ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ត្បូង​បច្ចុប្បន្ន​នេះ ​មាន​ប្រភព​មក​ពី​តាម​បណ្ដា​ខេត្ត​ច្រើន មិនមែន​មាន​តែ​នៅ​ប៉ៃលិន​មួយ​ទេ។ តួយ៉ាង​ដូចជា ​នៅ​ខេត្ត​រតនគិរី ​ព្រះ​វិហារ ​កំពង់​ធំ​ជា​ដើម ក៏​សុទ្ធ​តែ​មាន​ត្បូង​ល្អ​ៗ​យក​ច្នៃ​ដល់​ប៉ៃលិន​ផង​ដែរ។ ទាក់ទិន​និង​រឿង​ច្នៃ​វា​នេះ​ដែរ ​ម្ចាស់​កន្លែង​មួយ​នេះ ​បាន​បង្ហាញ​ថា​ពិត​ជា​មាន​ភាព​ពិបាក​បន្តិច​ចំពោះ​ត្បូង​ដែល​មាន​រាង​តូច ជា​ពិសេស​ការ​ច្នៃ​ទៅ​តាម​ម៉ូដ​ភ្ញៀវ​ត្រូវការ​តែ​ម្ដង។ ត្បិត​អី​ត្រូវ​ដែល​មាន​សភាព​រឹង ​រហូត​ដល់​៩,១​ចុច ​គឺ​រឹត​តែ​ពិបាក​ថែម​ទៀត។

 

 

(លោក គី វាសនា ​ម្ចាស់​កន្លែង​ច្នៃ​ត្បូង)

 

សូម​បញ្ជាក់​ថា​ត្បូង​នៅ​បច្ចុប្បន្ន​នេះ ​មាន​ច្រើន​ប្រភេទ​មែនទែន ប៉ុន្តែ​ពណ៌​ដែល​ថ្លៃ​ជាង​គេ​នៅ​តែ​ក្រហម និង​ខៀវ​ដដែល។ ​ដោយ​ពណ៌​ក្រហម​មាន​តម្លៃ​ពី​៣០០​ដុល្លារ​ទៅ​៦០០​ដុល្លារ​ក្នុង​១​ក្រាត ​និង​ត្បូង​ពណ៌​ខៀវ​តម្លៃ​ពី​១៥០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ក្នុង​១​ក្រាត៕

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ខ្លះ​ៗ​នៃ​ការ​ច្នៃ​ត្បូង៖

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី