ឈុត​ថើប ស្រីឡាង ប្រាប់​ថា​ អែត​ វីន មិនដូច​ លឹម ជាឡាយ

  • 2016-11-01 18:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាឡាត់ ស្រីឡាង បាន​ប្រាប់ ​Sabay ថា​ ​សម្តែង​ខ្សែ​ភាព​យន្ត​ជាមួយ​កំលោះ​សង្ហារ​ អែត វីន ដល់​វគ្គ​ឈុត​ថើប​លែង​សូវ​មាន​ភាព​អៀន​ខ្មាស​ ខុស​ស្រលះ​ ពី​ការ​សម្តែង​ជាមួយ​ លឹម ជាឡាយ​ ឆ្ងាយ​​។

 

 

អែត វីន និង ស្រីឡាង(រូបថត​ពីហ្វេសប៊ុកស្រីឡាង)

 

តួ​ឯក​ស្រី​ក្នុង​រឿង​"ទី​បញ្ចប់​នៃ​ស្នេហ៍" បាន​ថ្លែង​ថា​៖ "ច៎ាស​បង...​បើ​និយាយ​ទៅ​ចរិក​ពី​រនាក់​គាត់​គឺ​ដូច​តែ​គ្នា​ហ្នឹង លេង​សើច​ដូច​គ្នា​បង​​ពេល​ខ្ញុំ​សម្តែង​ជា​មួយ​គាត់​ តែ​ទាស់​ត្រង់​ថា​ពេល​ខ្ញុំ​សម្តែង​ជាមួយ​បង​ អែត វីន មាន​អារម្មណ៍​អៀន​ខ្មាស​ខ្លះ​ដែរ​ពេល​ដល់​ឈុត​ឱប​ថើប​។ តែ​បើ​ជាមួយ​ បង​ជាឡាយ​ គឺ​ខ្ញុំ​អៀន​ខ្លាំង​ណាស់​ពេល​ដល់​ឈុត​ឱប​ថើប​នេះ​បង​"។

 

ជាឡាយ និង ស្រីឡាង (រូបថតពីហ្វេសប៊ុកស្រីឡាង)

 

តារា​សម្តែង​វ័យ​២០​ឆ្នាំ​ខាង​លើ​បាន​បន្ថែម​ថា​ មូល​ហេតុ​ដែល​រូប​នាង​​មិន​មាន​ការ​អៀន​ខ្មាស់​ខ្លាំង​ពេល​សម្តែង​ជា​មួយ​ អ៊ែតវីន ដោយ​សារ​តែ​​អ៊ែតវីន និង​បង​ស្រី​របស់​នាង​ជា​មិត្ត​ភក្តិ និង​បានស្គាល់​គ្នាតាំង​ពី​មុន​ពេល​សម្តែង។

 

ការ​លើក​ឡើង​របស់​ កញ្ញា សាឡាត់ ស្រី​ឡាង​ គឺ​ស្រប​ពេល​ដែល​សម្តែង​ខ្សែ​ភាព​យន្ត​ភាគ​ រឿង​ "មន្តស្នេហ៍ក្រមុំ​បាយ​ឆា​" ជាមួយ​ អែត​ វីន ឲ្យ​ស្ថានីយ៍ទូរទស្សន៍ PNN៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​​

អត្ថបទពេញនិយម