គ្រូ​ Barca ​ថា​​​ចាញ់​ Man City ​​ព្រោះ​កីឡាករ​​របស់​លោក បង្ក​កំហុស​ច្រើន​ពេក

  • 2016-11-02 17:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique អ្នកចាត់ការ​ក្រុម​ Barcelona ​បាន​លើក​ឡើង​ថា ការ​បរាជ័យ​ ៣-១ ​ក្រោម​ថ្វី​ជើង​ក្រុម​អង់គ្លេស​ Manchester City ​នៅ​ UEFA Champions League ​កីឡដ្ឋាន​ Etihad យប់​មិញ​ ព្រោះ​តែ​កីឡាករ​របស់​លោក​ បង្ក​កំហុស​ផ្ទាល់​ខ្លួន​​ច្រើន​ពេក។

 

Luis Enrique អ្នកចាត់ការ​ក្រុម​ Barcelona

 

ក្រុម​យក្ស​អេស្ប៉ាញ បាន​នាំ​មុខ​​ Man City ​១-០ ​មុន​បន្ទាប់​ពី​ Lionel Messi ​ស៊ុត​នៅ​នាទី​២១ ​ប៉ុន្តែ​ត្រូវ​​​ក្រុម​មេឃ​ខៀវ​ តាម​ស្មើ​ ១-១ វិញ ដោយ​​ការ​ស៊ុត​របស់​ Ilkay Guendogan ​បន្ទាប់​ពី​ខ្សែ​ការពារ​ Sergi Roberto ​បង្ក​កំហុស​​​បញ្ជូន​បាល់​មិន​បាន​ល្អ​នៅ​មុខ​ទី ធ្វើ​ឲ្យ​ Raheem Sterling ​ឆ្មក់​យក​​បាល់​បាន។ ម្ចាស់​ផ្ទះ​បាន​ថែម​២​គ្រាប់​ទៀត​ នៅ​តង់​ទី​២ ដែល​រក​បាន​ដោយ​ Kevin de Bruyne ​​ហ្វ្រីឃីត​នាទី​៥១ ​​និង Guendogan ​ស៊ុត​គ្រាប់​ទី​៣ ឲ្យ​ Man City នាទី​៧៤ ​ធ្វើ​ឲ្យ​​ក្រុម​អ្នកមានបុណ្យ​ ​បាន​ត្រឹម​០​ពិន្ទុ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

 

 

ក្រោយ​ចប់​ការ​ប្រកួត​ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ Enrique ​បាន​និយាយ​ថា៖ "យើង​លេង​៤០​នាទី​ដំបូង​យ៉ាង​អស្ចារ្យ ​មាន​ឱកាស​រក​គ្រាប់​ច្រើន គ្រប់​គ្រង​បាល់​ច្រើន​ ​ហើយ​ពួកគេ​គ្មាន​ឱកាស​ទេ។ ប៉ុន្តែ​យើង​បង្ក​កំហុស​ស្ទើរ​តែ​រាប់​មិន​អស់​ នៅ​តង់​ទី​២ ​និង​គ្មាន​សំណាង។ ការ​បង្ក​កំហុស​ ពិត​ជា​ធ្វើ​ឲ្យ​យើង​ ទទួល​លទ្ធផល​បរាជ័យ​ក្នុង​ប្រកួត​ដូច​នេះ។ យើង​នឹង​ព្យាយាម​ យក​ឈ្នះ​ទាំង​២​ប្រកួត​ដែល​នៅ​សល់”៕

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ fcbarcelona