មាន​ចំណេះ​ដឹង​សង្គម​ច្រើន​មែន​ទេ? Sabay កំពុង​ជ្រើស​រើស​អ្នក​សរសេរ​ព័ត៌មាន​សង្គម ​​

  • 2016-11-02 20:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជា​ក្រុមហ៊ុន Digital ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​កម្ពុជា។ Sabay ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ថ្មី ដើម្បី​មក​បម្រើ​ការងារ​ក្នុង​មុខ​តំណែង​​ជា​ អ្នក​យក​ព័ត៌មាន​សង្គម ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​​សម្រាប់​អ្នក​ដែល​មាន​សមត្ថភាព​​ចង់​ក្លាយ​ជា​បុគ្គលិក Sabay។

 

@តួនាទី​​​​​​​​​

– សរសេរ​អត្ថបទ​ព័ត៌មាន​ផ្នែក​សង្គម និង​ព្រឹត្តិការណ៍​ពាក់​ព័ន្ធ​នានា ដោយ​អត្ថបទ​នីមួយ​ៗ​ត្រូវ​តែ​ពិត និង​មាន​ប្រភព​គ្រប់​គ្រាន់ អាច​ឲ្យ​អ្នក​អាន​ជឿ​ទុក​ចិត្ត​បាន – សម្ភាសន៍​ប្រភព​ព័ត៌មាន​តាម​ទូរស័ព្ទ ឬ​ចេញ​ទៅ​ជួប​ផ្ទាល់ ដើម្បី​ធ្វើ​បទ​សម្ភាសន៍ – បង្កើត​បណ្ដាញ​នៅ​ខាង​ក្រៅ ដើម្បី​មាន​ប្រភព​​ព័ត៌មាន​ច្រើន​​ – ធ្វើ​កិច្ចការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំ​បាច់

 

@តម្រូវការ

– ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​​សេដ្ឋកិច្ច ឬ​ជំនាញ​ពាក់​ព័ន្ធ – មាន​ទេព​កោសល្យ និង​ឆន្ទៈ​ក្លាយ​ជា​អ្នក​រាយការណ៍ – មាន​បំណង​ក្លាយ​ជា​អ្នក​យក​ព័ត៌មាន – មាន​ភាព​ច្នៃ​ប្រឌិត ឧស្សាហ៍​ព្យាយាម និង​ធ្វើ​ការ​ជា​ក្រុម – មាន​ចំណេះ​ដឹង​លើ​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​សំណេរ​បាន​ល្អ – មាន​មធ្យោបាយ​ធ្វើ​​ដំណើរ​ផ្ទាល់​ខ្លួន – មាន​ចរិត​រួសរាយ​រាក់​ទាក់ ក្លាហាន ចេះ​បត់​បែន និង​មាន​ជំនាញ​ធ្វើ​ការ​ជា​ក្រុម

 

ក្រុមហ៊ុន Sabay មាន​ផ្តល់​ជូន​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ១៨ថ្ងៃ ថ្ងៃឈប់​​សម្រាក​បុណ្យ​ជាតិ ធានា​រ៉ាប់រង ប័ណ្ណ​ពិនិត្យ​សុខភាព ប្រាក់​សម្រាប់​ការ​ធ្វើការ​លើស​ម៉ោង ប្រាក់​សម្រាប់​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ ការ​ដាក់​ពាក្យ៖

សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។

 

ទូរសព្ទលេខ ០២៣ ២២ ៨០០០ គេហទំព័រ៖ www.sabay.com ហ្វេសប៊ុក៖ www.facebook.com/sabayjobs ​​ កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី ១១ ខែ វិច្ជិកា ឆ្នាំ ២០១៦