Amazon​ ​នឹង​ដំណើរការ​លក់​ទំនិញ​ក្នុង​អាស៊ាន​ ​ដើម​ឆ្នាំ​ ​២០១៧

  • 2016-11-02 23:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​ ​Amazon​ ​នឹង​ចាប់​ដំណើរ​ការ​សេវា​លក់​ទំនិញ​តាម​អនឡាញ​ក្នុង​តំបន់​អាស៊ាន​នា​ដើម​ឆ្នាំ​ ​២០១៧​ ​ក្រោយ​ពី​ទទួល​ជោគជ័យ​​ខ្លាំង​នៅ​ឥណ្ឌា​ ​និង​ចិន។

 

 

សម្រាប់​ជំហាន​ដំបូង​ ​Amazon​ ​ជ្រើស​យក​ប្រទេស​សិង្ហបុរី​ជា​តំបន់​ស្នូល​នៃ​មូលដ្ឋាន​ចែកចាយ​សម្រាប់​តំបន់​អាស៊ាន​ ​ហើយ​ ​Amazon​ ​បាន​ដាក់​ដំណើរការ​សេវា​ដឹក​ជញ្ជូន​គ្រឿង​ទេស​រហ័ស​ ​(Amazon Fresh grocery service)​ ​សម្រាប់​ប្រទេស​នេះ​យ៉ាង​ពិសេស។

 

ការ​បោះ​ជំហាន​ចូល​តំបន់​អាស៊ាន​អាច​ជា​រឿង​ដ៏​ប្រកួត​ប្រជែង​ខ្លាំង​សម្រាប់​ ​Amazon។ ព្រោះ​បច្ចុប្បន្ន​​ប្រទេស​ថៃ​មាន​ ​Lazada​ ​ដែល​ផ្ដល់​សេវា​ដូច​ ​Amazon, Singpost​ ​ភ្នាក់ងារ​ដឹក​ជញ្ជូន​ធំ​បំផុត​ក្នុង​សិង្ហបុរី​ ​និង​ ​Ascend Money​ ​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត​ក្នុង​ប្រទេស​ ​ថៃ​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​កម្ពុជា​ ​ឥណ្ឌូណេស៊ី​ ​និង​ហ្វីលីពីន​ ​ខណៈ​ក្រុមហ៊ុន​ទាំង​នេះ​ជា​បុត្រ​សម្ព័ន្ធ​របស់​ ​Alibaba Group៕

 

អាន​បន្ត​ ​៖​ការ​ពិត​គួរ​ភ្ញាក់​ផ្អើល​ទាក់​ទង​រោងចក្រ​ដំឡើង​ iPhone ​​​​​​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​techcrunch