Pacquiao ​ឈ្នះ​ Vargas ​​​​ដណ្ដើម​​ខ្សែ​ក្រវាត់​ពិភពលោក WBO ​បាន​សម្រេច

  • 2016-11-06 19:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នកប្រដាល់​អាស៊ី​ Manny Pacquiao ​​បាន​យក​ឈ្នះ​លើ​​អ្នក​ប្រដាល់​វ័យ​ក្មេង​អាមេរិក​ Jessie​ Vargas​ ​​ដោយ​ពិន្ទុ​ ១១៤-១១៣, ១១៨-១០៩ និង​ ១១៨-១០៩ និង​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក​ WBO Welterweight Title ​​បាន​សម្រេច​​ នៅ​ទីក្រុង​ Las Vegas ​អម្បាញ់មិញ​​នេះ។

 

កំពូល​អ្នកប្រដាល់​អាស៊ី​ Manny Pacquiao

 

ស្ដេច​ប្រដាល់​ហ្វីលីពីន ​Pacquiao ​​វ័យ​៣៧​ឆ្នាំ​ បាន​ប្រកាស​ចូល​និវត្តន៍​ ​បន្ទាប់​ពី​វ៉ៃ​ចុង​ក្រោយ​ឈ្នះ​ Timothy Bradley ដោយ​ពិន្ទុ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៦​ ​ប៉ុន្តែ​​ដោយសារ​មាន​អារម្មណ៍​ឯកា រូប​គេ​ក៏​ឡើង​សង្វៀន​ជា​ថ្មី​ វ៉ៃ​​ដណ្ដើម​ខ្សែ​ក្រវាត់​ជាមួយ​ Vargas​ ​ដែល​មាន​អាយុ​ប្អូន​ដល់​ទៅ​១០​ឆ្នាំ។ Vargas​ ​វ័យ​២៧​ឆ្នាំ​ ​ទើប​គ្រង​ខ្សែ​ក្រវាត់​ពិភពលោក​ ​កាល​ខែ​មិនា ឆ្នាំ​២០១៦​ថ្មីៗ​នេះ​ទេ ប៉ុន្តែ​រូប​​​គេ​ធ្លាប់​វ៉ៃ​សរុប​ ២៧​ដង ចាញ់​តែ​១​ដង​ប៉ុណ្ណោះ​មុន​ប្រកួត​នេះ​ ដូច្នេះ​នេះ​ជា​ការ​បរាជ័យ​លើក​ទី​២ ក្នុង​អាជីព​សម្រាប់​កីឡាករ​រូប​នេះ៕

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail