Floyd ​ឡើង​វ៉ៃ​ជាមួយ​ Pacquiao ​​ម្ដង​ទៀត​ ​៧៥% ​​​អាច​​​នឹង​កើត​ឡើង​មែន

  • 2016-11-10 01:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Bob Arum ​អ្នក​​ផ្គូផ្គង​​រៀបចំ​ការ​ប្រកួត​សម្រាប់​កំពូល​អ្នក​ប្រដាល់​អាស៊ី​ Manny Pacquiao ​បាន​បញ្ជាក់​ថា ​​ការ​​ប្រកួត​ជា​ថ្មី​រវាង​ Floyd Mayweather ទល់​នឹង​ Pac Man ​​ប្រហែល​ជា​៧៥% ​នឹង​កើត​ឡើង​មែន​ទែន។

Floyd ​​បាន​ប្រកាស​ចូល​និវត្តន៍ កាល​ខែ​កញ្ញា ​ប៉ុន្តែ​រូប​គេ​បាន​​ទៅ​ទស្សនា​ផ្ទាល់​​នៅ​ទីក្រុង​ Las Vegas ​កាល​ពី​ថ្ងៃ​អាទិត្យ​ ពេល Pacquiao ​វ៉ៃ​ឈ្នះ​ Jessie​ Vargas ​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​ WBO។ យ៉ាងណាក្ដី Arum ​​បាន​លើក​ឡើង​ថា ​​លោក​មិន​ទាន់​​ពិភាក្សា​គ្នា​ជាមួយ​ក្រុម​រហស្សនាម The Money Team ​​ទេ ប៉ុន្តែ​​លោក​ជឿ​ថា ​ការ​ប្រកួត​ជា​ថ្មី ​ប្រាកដ​ជា​កើត​មាន​ឡើង​មែន។

“តើ​ខ្ញុំ​ដឹង​ថា ​ការ​ប្រកួត​នឹង​កើត​ឡើង? ទេ។ តើ​ខ្ញុំ​ដឹង​ថា ​Floyd ​ចង់​ឡើង​វ៉ៃ​ជា​ថ្មី? ទេ។ ពេល​នេះ​ ខ្ញុំ​មិន​ដឹង​អ្វី​ច្រើន​ ជាង​​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ទេ។ ប៉ុន្តែ​​អ្វី​ដែល​ខ្ញុំ​​​សង្កេត​ ​ខ្ញុំ​ជឿ​ថា​ ៧៥% ​(អាច​នឹង​កើត​ឡើង)”។ Arum ​បាន​ប្រាប់​ដល់ ESPN៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​