សេន ប៊ុនថេន ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ មាស សុខសោភា និង​សូណូ​

  • 2016-11-10 12:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ឈ្មោះ​លោក សូណូ និង​ មាស សុខសោភា ព្រម​ទាំង​លោក​ហេង គីម​បាន​ចូល​រួម​ឧបត្ថម្ភ​​ប្រាក់​មួយ​ចំនួន​ដល់​កីឡាករ​ប្រដាល់​ សេន ប៊ុនថេន ដែល​រង​របួស​របូត​គន្លាក់​ដៃ​កាល​ពី​ពីរ​សប្តាហ៍​មុន​ក្នុង​ប្រកួត​ជា​មួយ​កីឡាករ​ថៃ។

សេន ប៊ុនថេន​បានបង្ហោះ​លើ Facebook ​ថា រូប​គេ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​​លោក​ហេង​ គីម​ ​ចំនួន​១០០​ដុល្លារ​អាមេរិក ពី​តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ​ សូណូ​​ ចំនួន​២០​ដុល្លារ​អាមេរិក​ និង​ពី​តារា​ស្រី​ល្បី​កញ្ញា​ មាស សុខសោភា ចំនួន​​៥០​ដុល្លារ។ ការ​ជួយ​ឧបត្ថម្ភ​នេះ​គឺ​សម្រាប់​ជួយ​សម្រាល​ដល់​ការ​ព្យាបាល​របួស​​បូត​គន្លាក់​ដៃ​នៅ​ពេល​ ប៊ុនថេន​​ប្រកួត​ជា​​មួយ​កីឡាករ​ថៃ​កាល​ពី​ពីរ​សប្តាហ៍​មុន៕

សេន ប៊ុនថេន ទទួលប្រាក់​ពី​លោក សូណូ

អត្ថបទ៖ ជាន ចាន់រ៉ា