HTC Bolt ទូរសព្ទ​​​គ្មាន​រន្ធ​ដោត​កាស​ 3.5ម.ម ដូច​ iPhone 7

  • 2016-11-11 07:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ម៉ូដែល​ HTC Bolt ដែល​ជា​ស្មាតហ្វូន​មិន​ប្រើ​រន្ធ​កាស​ប្រភេទ 3.5mm ដូច​ជា​ iPhone 7 និង iPhone 7 Plus ដែរ ដោយ​នឹង​ប្រើ​រន្ធ​ USB Type-C ជំនួស​វិញ។

HTC Bolt នេះ​គឺ​ជា​ទូរសព្ទ​ដំបូង​គេ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​តៃវ៉ាន់ ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ធន់​នឹង​ទឹក​កម្រិត​ IP57។ ក្រឡេក​មើល​រូបរាង​របស់​​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​ ហាក់​មិន​ជា​ខុស​ប្លែក​គ្នា​ពី​ HTC 10 ចេញ​កាល​​ពី​ដើម​ឆ្នាំ​​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​ពី​ក្នុង​មិន​ដូច​គ្នា​ឡើយ។

អេក្រង់​​ទំហំ​ ៥,៥ អ៊ីញ​ដែល​បំពាក់​លើ​ HTC Bolt ជា​អេក្រង់​ Super LCD 3 អាច​បង្ហាញ​រូបភាព​បាន​យ៉ាង​ច្បាស់។ បន្ទះ Chip ជា​ប្រភេទ Snapdragon 810 មាន CPU ​ល្បឿន​ដល់​ 2.0 GHz, RAM ទំហំ​ 3GB និង ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB ដោយ​អាច​បន្ថែម​ទំហំ​បាន​តាម​មេមូរីកាត។​​

កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​របស់​ HTC Bolt ​មាន​កម្រិត​ 16MP, អាច​ចាប់​យក​វីដេអូ​កម្រិត​ដល់​ 4K, មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព និង អាច​ថត​រូបភាព​ប្រភេទ RAW។ កាមេរ៉ា​ខាង​មុខ​វិញ​មាន​កម្រិត​ 8MP អាច​ថត​វីដេអូ​បាន​ដល់​កម្រិត​ 1080p។

ថ្ម​ទូរសព្ទ​មាន​ទំហំ​ 3200 mAh ដោយ​អាច​សាក​បំពេញ​ថាមពល​បាន​លឿន​ ហើយ​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​មាន​លើ HTC Bolt អាច​ប្រើ​ដើម្បី​ដោះ​សោក្នុង​ល្បឿន​ត្រឹម​ ០,២ វិនាទី។ បច្ចុប្បន្ន​ HTC Bolt មាន​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​​ប្រមាណ​ ៦០០​ដុល្លារ៕​​​​​

ចុច​អាន៖​​​​​​​​​​​​​​​​​​ iPhone 7 ដាក់​លក់​ផ្លូវ​ការ​នៅ​វៀតណាម​ព្រឹក​នេះ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី