អុញ! មាន​រឿង​អី បាន​តារា​ធំៗ​នឹង​មក​ជុំ​គ្នា យប់​នេះ​នៅ​កោះ​ពេជ្រ?

  • 2016-11-12 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ធំៗ​ជា​ច្រើន​រូប ត្រៀម​នឹង​បង្ហាញ​ខ្លួន​ជុំ​គ្នា​តែ​ម្ដង​ យប់​នេះ ខាង​ក្រោយ City Hall កោះ​ពេជ្រ ក្នុង​កម្មវិធី​បើក​ប្រគំ​តន្ត្រី Ganzberg Uber Music Festival ដ៏​ធំ​អស្ចារ្យ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។

ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ស្រាបៀរ Ganzberg នេះ ត្រូវ​បើក​ឆាក​ដំបូង​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ជាមួយ​នឹង​វត្តមាន​របស់​កញ្ញា ឱក សុគន្ធកញ្ញា អ្នក​នាង ពេជ្រ សោភា លោក G-Davith លោក ឆន សុវណ្ណរាជ លោក ខាន់ ជេមស៍ និង​កញ្ញា ទេព បូព្រឹក្ស ចាប់​ពី​ម៉ោង ៨ យប់ ដល់​ម៉ោង ១១ យប់ ខណៈ​ក្រុម​កំប្លែង​នាយ​ពាក់មី ត្រៀម​នឹង​លេច​មុខ​ដែរ។

ម្ចាស់​បទ "គេ​ថា​អូន​ល្ងង់​ដែល​នៅ​ស្មោះ​បង" កញ្ញា ឱក សុគន្ធ​កញ្ញា នឹង​ច្រៀង​បើក​ឆាក​៥​បទ​ពេញ​តែ​ម្ដង ដែល​សុទ្ធ​តែ​កំពុង​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ ដូចជា សង្សារ​២០១៧ មហាឡូយ គេ​ថា​អូន​ល្ងង់​ដែល​នៅ​ស្មោះ​បង វ៉ែនតា​ខ្មៅ ជា​ដើម។ ចង់​ឃើញ Idol របស់​ច្រៀង​ផ្ទាល់ កុំ​ភ្លេច​មក​ទស្សនា​នៅ​យប់​នេះ​ណា៎!

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Ganberg Uber Music Festival ដែល​សម្បូរ​ដោយ​តារា​ធំៗ នឹង​ធ្វើ​ឡើង​រយៈ​ពេល ៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១២, ១៣, ១៤ និង​១៥ វិច្ឆិកា​នេះ នៅ​បរិវេណ​ខាង​ក្រោយ​អគារ City Hall កោះ​ពេជ្រ ដើម្បី​អបអរ​ពិធី​បុណ្យ​អុំទូក៕

អត្ថបទ៖ លី សុផាត

អត្ថបទពេញនិយម
អត្ថបទថ្មី