Amazon នឹង​លក់​រថយន្ត​តាម​អនឡាញ​

  • 2016-11-20 04:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Amazon បាន​​សហការ​​ជា​មួយ​ក្រុមហ៊ុន​រថយន្ត​ Fiat Chrylser លើ​គម្រោង​ការ​លក់​រថយន្ត​តាម​អនឡាញ​ជា​លើក​ដំបូង។

យោង​តាម​សារព័ត៌មាន​ Reuters ​ឲ្យ​ដឹង​ថា​ Fiat Chrylser នឹង​ដាក់​លក់​រថយន្ត​បី​ម៉ូដែល​រួម​មាន​ Fiat 500, Fiat 500L និង Fiat Panda ដោយ​លក់​នៅ​លើ​វិបសាយ Amazon ប្រចាំ​ប្រទេស​អ៊ីតាលី ហើយ​មាន​តម្លៃ​ទាប​ជាង​​​​តម្លៃ​តាម​ហាង​លក់​បន្ត​ដទៃ​ទៀត​ដល់​ទៅ ៣០%។

សេវាកម្ម​នេះ​នឹង​មាន​សម្រាប់​តែ​ប្រទេស​អ៊ីតាលី​ប៉ុណ្ណោះ។ បន្ទាប់​ពី​ចុច​ទិញ​លើ​អនឡាញ​រួច Amazon នឹង​ទាក់​ទង​ផ្ទាល់​ទៅ​អតិថិជន​ដើម្បី​ឲ្យ​អតិថិជន​សម្រេច​ជ្រើស​រើស​ហាង​ដែល​ពួក​គេ​ចង់​ទៅ​ទិញ ហើយ​​ក្នុង​ពេល​ ២ សប្ដាហ៍​អតិថិជន​នឹង​អាច​​មក​យក​រថយន្ត​​របស់​ពួក​គេ​បាន។

Fiat 500L

​គេ​នៅ​មិន​ច្បាស់​ទេ​ថា Amazon នឹង​មាន​ជា​ស្តុក​ផ្ទាល់​ខ្លួន​ ឬ គ្រាន់​តែ​​ដើរ​តួ​ជា​ឈ្មួញ​កណ្ដាល​របស់​ក្រុមហ៊ុន​ Fiat Chrylser៕

​​​ចុច​អាន៖ រុស្សី​បិទ​បណ្ដាញ​ដែល​ Microsoft ចំណាយ​ ២៦ ពាន់​លាន​ដុល្លារ​ទិញ​យក ​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង