បេក្ខភាព​៥​នាក់​ចុង​ក្រោយ​ ​​​ពាន​រង្វាន់​កីឡាករ​​អាហ្វ្រិក​ល្អ​បំផុត​​ឆ្នាំ​២០១៦

  • 2016-11-23 08:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​តំបន់​អាហ្វ្រិក​ ​បាន​ប្រកាស​ឈ្មោះ​កីឡាករ​៥​នាក់​ចុង​ក្រោយ​ ដែល​អាច​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​អាហ្វ្រិក​​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៦ (African Player of the Year Award) កាល​ពី​ម្សិល​មិញ ​ប៉ុន្តែ​គ្មាន​ឈ្មោះ​ម្ចាស់​ជ័យ​លាភី​៤​សម័យ​ Yaya Toure ​របស់​ក្លឹប​ Manchester City ​នោះ​ទេ។

Yaya ​Toure របស់​ក្រុម​ Man City មិនជាប់​ឈ្មោះ​ក្នុង​បញ្ជី​៥​នាក់​ចុង​ក្រោយ

ខ្សែ​បម្រើ​ Yaya ​Toure ​បាន​ឈ្នះ​ពាន​នេះ​ ​៤​ឆ្នាំ​ជាប់ៗ​គ្នា (២០១១, ២០១២, ២០១៣, ២០១៤) ​ប៉ុន្តែ​កាល​ឆ្នាំ​២០១៥ ​បាន​លើ​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​របស់​ក្លឹប​ Borussia Dortmund។ Toure ​​​ពុំ​សូវ​មាន​ឈ្មោះ​លេង​ឲ្យ​ក្រុម​ Man City ​ទេ ​ក្រោម​ការ​ដឹក​នាំ​របស់​​អ្នកចាត់ការ​ Pep Guardiola រដូវ​កាល​នេះ​ ដូច្នេះ​នេះ​ជា​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​រូប​គេ​​​គ្មាន​ឈ្មោះ​ក្នុង​ចំណោម​បេក្ខភាព​ ៥​នាក់​ចុង​ក្រោយ។

បេក្ខភាព​៥​នាក់​ចុង​ក្រោយ​ ​សម្រាប់​ប្រជែង​យក​​ពាន​កីឡាករ​ល្អ​បំផុត​អាហ្វ្រិក​ ប្រចាំ​ឆ្នាំ​២០១៦​មាន៖

១. ខ្សែ​​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាបុង​ Aubameyang (Dortmund)

២. ខ្សែ​បម្រើ​​ជម្រើស​ជាតិ​​អាល់ហ្សេរី Riyad Mahrez ​(Leicester City)

៣. ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អាល់ហ្សេរី ​Islam Slimani (Leicester City)

៤. ​ខ្សែ​បម្រើ​​ជម្រើស​ជាតិ​អេហ្សីប​ Mohamed Salah ​អតីត​កីឡាករ​ Chelsea (Roma)

៥. ខ្សែ​បម្រើ​​ជម្រើស​ជាតិ​​សេណេហ្គាល់ ​Sadio Mane (Liverpool)

ខ្សែ​បម្រើ​ឆ្នើម​ Aubameyang របស់​ក្លឹប​ Dortmund
ខ្សែ​បម្រើ​ឆ្នើម​ Sadio Mane របស់​ក្លឹប​​ហង្ស​ក្រហម​ Liverpool
Slimani (ឆ្វេង) និង​ Mahrez របស់​ក្លឹប​ Leicester

ការ​ប្រកាស​ឈ្មោះ​កីឡាករ​ម្នាក់ ​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ​ឆ្នាំ​២០១៧៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម