Apple​ ​ត្រៀម​ចេញ​ ​iPad​ ​ឆ្នាំ​ ​២០១៧​ ​ហើយ​រំពឹង​លក់​បាន​ ​៦​ ​លាន​គ្រឿង

  • 2016-11-25 03:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ពី​រោងចក្រ​នៅ​កោះ​តៃវ៉ាន់​បង្ហាញ​ថា​ ​Apple​ ​នឹង​បញ្ចេញ​ ​iPad​ ​អេក្រង់​ ​១០,៥​ ​អ៊ីញ​ ​និង​iPad Pro​ ​អេក្រង់​ ​១២,៩​ ​អ៊ីញ​ ​នា​ត្រី​មាស​ទី​មួយ​ឆ្នាំ​ ​២០១៧​ ​ខណៈ​ការ​ផលិត​នឹង​ផ្ដើម​ក្នុង​ខែ​ធ្នូ​ ​២០១៦​ ​នេះ។

រូបតំណាង iPad Pro

ប្រភព​ដដែល​បង្ហាញ​ថា​ ​iPad​ ​ទាំង​ពីរ​ម៉ូដែល​នេះ​ដំណើរការ​ដោយ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​A10X​ ​ហើយ​ ​Apple​ ​មាន​ការ​រំពឹង​ថា​ ​iPad​ ​ម៉ូដែល​អេក្រង់​ ​១០,៥​ ​អ៊ីញ​អាច​នឹង​លក់​បាន​ ​២​ ​លាន​គ្រឿង​ក្នុង​ត្រីមាស​ទី​មួយ​ ​និង​ចន្លោះ​ ​៥​ ​ទៅ​ ​៦​ ​លាន​គ្រឿង​សម្រាប់​ពេញ​មួយ​ឆ្នាំ។

ក្រៅ​ពី​ការ​បង្ហាញ​ពី​រោងចក្រ​ ​អ្នក​វិភាគ​ជា​ច្រើន​សន្និដ្ឋាន​ថា​ ​Apple​ ​អាច​នឹង​ចេញ​ ​iPad​ ​អេក្រង់​ ​៩,៧​ ​អ៊ីញ​ ​ដែល​មាន​តម្លៃ​ទាប​ជាង​ម៉ូដែល​អេក្រង់​ ​១០,៥​ ​និង​ ​១២,៩​ ​អ៊ីញ​ ​ដើម្បី​ងាយ​ស្រួល​ប្រជែង​ជា​មួយ​ថេប្លេត​របស់​ ​Android៕

ចុចអាន ៖ ចង់​លាក់​រូប​សម្ងាត់​លើ iPhone មិន​ឲ្យ​គេ​ឃើញ មាន​អី​ពិបាក

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី