នារី​សាច់​ខ្ចី​ម្នាក់​ផ្សង​ព្រេង​ជិះ​ម៉ូតូ​ធំ​ពី​សិង្ហបុរី មក​កម្ពុជា​​ដើម្បី​បាន​ឃើញ​អង្គរវត្ត

  • 2016-11-26 05:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នារី​សម្រស់​ស្រស់​ស្អាត​​ជនជាតិ​សិង្ហបុរី​ម្នាក់​ដែល​មាន​គណនី​ Facebook ឈ្មោះ​ថា Vaune Phan ​ជា​ម៉ូដែល​ធ្លាប់​ថត​​ផ្សព្វផ្សាយ​ប្រេង​ម៉ាស៊ីន​ម៉ូតូ​បាន​ធ្វើ​ដំណើរ​​ផ្សងព្រេង​ជាមួយ​ក្រុម​ម៉ូតូ​ធំ​របស់​ខ្លួន​រាប់​ពាន់​គីឡូ​​ម៉ែត្រពី​ប្រទេស​សិង្ហបុរី មក​កម្ពុជា​ក្នុង​គោល​បំណង​បាន​​ឃើញ​ប្រាសាទ​អង្គរវត្ត។

ក្រោយ​ចំណាយ​ពេល​វេលា​ជា​ច្រើន​​ថ្ងៃ​នឹង​បន្សល់​ទុក​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​កម្ពុជា ពេល​ត្រលប់​ទៅ​ដល់​ប្រទេស​សិង្ហបុរី​វិញ Vaune Phan បាន​បង្ហោះ​រូប​និង​​សរសេរ​ Status ​លើ​បណ្ដាញ Facebookខ្លះៗ សរសើរ​ដល់​ប្រទេស​កម្ពុជា និង​ការ​ចងចាំ​មិន​អាច​ភ្លេច។

“ពី​សិង្ហបុរី​ទៅ​ដល់​ប្រទេស​កម្ពុជា ហើយ​ត្រលប់​មក​វិញ ចំណាយ​ពេល​អស់​៩​ថ្ងៃ..ស្រក់​អស់​៣​គីឡូក្រាម...ប៉ុន្តែ​​វា​ពោរពេញ​ដោយ​ការ​ចងចាំ​ដ៏​អស្ចារ្យ​ក្នុង​ខ្សែ​ជីវិត​មួយ​នេះ​របស់​ខ្ញុំ។ វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ទៅ​ដល់​ប្រទេស​កម្ពុជា ដោយ​កង់​តែ​២(ម៉ូតូ)..ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​​ដែល​អាច​ត្រលប់​មក​ផ្ទះ​ដោយ​សុវត្ថិភាព។ ​ចំណាយ​ពេល​២​ថ្ងៃ​កន្លះ​ ទើប​មក​ដល់​ប្រទេស​កម្ពុជា,​ ចំណាយ​ពេល​៥​ថ្ងៃ​​កម្សាន្ត​ក្នុង​ប្រទេស​ដ៏​ស្រស់​ស្អាត​នេះ។ គ្មា​ពាក្យ​អ្វី​អាច​ពណ៌នា​​បាន​ទេ គ្រាន់​តែ​អរគុណ​សម្រាប់​​បទ​ពិសោធន៍​ដែល​អាច​​ដំណើរ​ផ្សងព្រេង​មួយ​នេះ"។

Vaune Phan បាន​​អង្គុយ​​លើ​ម៉ូតូ​ធំ​របស់​ខ្លួន​អស់​៣ ៤០៧​គីឡូ​ម៉ែត្រ និង​កាត់​ប្រទេស​៤​​​មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា។ លើ​រូប​ដែល​នាង​បាន​បង្ហោះ​ឃើញ​ថា នាង​បាន​កម្សាន្ត​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​ ទស្សនា​ប្រាសាទ​នានា ជាពិសេស​បាន​មក​​ទីក្រុង​ភ្នំពេញ​ផង​ដែរ ៕

​​​​​​​​​​

ប្រភព៖ Stomp   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី