សឿន វីតា ប្រាប់​វិធីសាស្រ្ត​បណ្ដុះ​ពុក​មាត់​បាន​ស្អាត​

  • 2016-11-28 01:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗនេះ​តារា​សម្តែង សឿន វីតា បាន​ប្រាប់​Sabay អំពី​វិធីសាស្រ្ត​​ធ្វើឲ្យ​មាន​ពុក​មាត់​ និង​ពុក​ចង្កា​រ​ដុះ​ចេញ​មក​ស្អាត លោក​ថា​ត្រូវ​ឧស្សាហ៍​កោ​រវា​នៅ​ពេល​ងូត​ទឹក​ហើយ​។

“បាទ​អូន​បើ​ចង់​ឲ្យ​ពុក​មាត់​ និង​ពុក​ចង្កា​ដុះ​ចេញ​មក​ច្រើន​ហើយ​ស្អាត​វិធីសាស្រ្ត​​ដែល​បង​ធ្វើ​នោះ​គឺ​បង​ឧស្សាហ៍​កោរ​វា​អូន​ នៅ​ពេល​បង​ឧស្សាហ៍​កោ​វា​ រន្ធ​រោម​វា​នឹង​ធំ​ហើយ​ដុះ​មក​ច្រើន​ជាង​មុន​អូន​។ មួយ​ទៀត​​បន្ទាប់​ពី​កោ​រួច​យើង​ត្រូវ​យក​ប្រេងមក​លាប​កន្លែង​ដែល​កោរ ​នោះ​ពុក​មាត់​ពុក​ចង្កា​ នឹង​ដុះ​មក​ច្រើន"។ លោក សឿន វីតា ថ្លែង​។​

តួ​អង្គ​នៅ​ក្នុង​រឿង​"ម្ទេស​ហឹល​អំបិល​ប្រៃ​" បាន​បន្ត​ថា​ នៅ​ពេល​ដែល​ពុក​មាត់​ និង​ពុក​ចង្កា​ដុះ​មក​ច្រើន​ហើយ​ បើ​ចង់​បាន​ម៉ូដ​ស្អាត ត្រូវ​កោរ​វា​ចេញ​ទៅ​តាម​ម៉ូដ​អ្វី​ដែល​ចង់​បាន​។ លោក​បន្ថែម​ថា​ "ពុក​មាត់ និង​ពុកចង្កា​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ជួយ​ការ​ពារ​មុខ​មាត់​យើង​ពី ​កម្ដៅ​ថ្ងៃ​មិន​ឲ្យ​ជាំ​ អ្វី​ដែល​ពិសេស​នោះ​គឺ​វា​ជួយ​ការ​ពារ​មុខ​យើង​មិន​ឲ្យ​មាន​មុន​ មុខ​បង​មិន​ដែល​មាន​មុន​ទេ​"។

លោក​ សឿន វីតា បាន​បញ្ជាក់​ថា​ កាល​ពី​មុន​លោក​អត់​ដឹង​វិធីសាស្ត្រ​លឺ​ចាស់ៗ ​ប្រាប់​ថា​យក​ប្រេង​ម៉ាស៊ីន​លាប​នោះ​ នឹង​រោម​នឹង​ដុះ​វែង​ស្អាត​ ប៉ុន្តែ​លោក​​ថា​កុំ​ឲ្យ​ជឿ​ព្រោះ​​មិន​មែន​ជា​ការ​ពិត​នោះ​ទេ​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបភាព៖ ផ្តល់​ឲ្យ