ឱកាស​កម្មសិក្សា​​​ នៅ​ធនាគារ​ជាតិ​ ឆ្នាំ​២០១៧​​មក​ដល់​ហើយ​​!​

  • 2016-11-29 04:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ជាតិ​នៃ​កម្ពុជា​​​ បាន​​ប្រកាស​ផ្ដល់​​​​​​​ឱកាស​កម្ម​សិក្សា​ស្រាវជ្រាវ​​ ​រយៈ​ពេល​ពី​​៦​ខែ​​ទៅ​១២​ខែ​ ដល់​សាធារណជន​ជា​​​​​និស្សិត​ ចំនួន​​៧​រូប​​ សម្រាប់​​ឆ្នាំ​២០១៧​ខាង​មុខ​។ នេះ​បើ​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​​ព័ត៌មាន របស់​ធនាគារ​ជាតិ​ ពី​ថ្ងៃ​ ២៥ វិច្ឆិកា​ កន្លង​ទៅ។

សម្រាប់​​កម្មវិធី​កម្មសិក្សា​ស្រាវជ្រាវ​ខាង​លើ គឺ​​រៀប​ចំ​ឡើង​​ក្នុង​បំណង​ ផ្ដល់​ឱកាស​ដល់​និស្សិត​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ និង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​។ បន្ថែម​ពី​នោះ​ ធនាគារ​ជាតិ​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​ប្រចាំ​ខែ​ជូន​ផង​ដែរ​។

លក្ខខណ្ឌ​ទទួល​ពាក្យ​៖

-មាន​សញ្ជាតិ​ខ្មែរ

-មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ អនុបណ្ឌិត បណ្ឌិត ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ​

-ទទួល​បាន​សញ្ញាបត្រ​​​មិន​លើស​ពី​ ៣​ឆ្នាំ​ ត្រឹម​ពេល​ដាក់​ពាក្យ​

-មាន​ជំនាញ​ភាសា​អង់គ្លេស​ល្អ

ឯកសារ​ត្រូវ​មាន​៖

-ប្រវត្តិ​រូប​សង្ខេប​មាន​បិទ​រូប​ថត

-សញ្ញាបត្រ និង​ព្រឹត្តិបត្រ​ពិន្ទុ

-និក្ខេបបទ​ ឬ​ឯកសារ​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​

-សំណេរ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​

បេក្ខជន​ដែល​ ចង់​ដាក់​ពាក្យ​អាច​ទំនាក់​ទំនង​​តាម​អាសយដ្ឋាន​ខាង​ក្រោម៖

ធនាគារ​ជាតិ​នៃកម្ពុជា ស្នាក់​ការ​កណ្តាល អាសយដ្ឋាន: អគារ​លេខ ២២-២៤ មហា​វិថី​ព្រះ​នរោត្តម ក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា

ឬ ផ្នែក​ទំនាក់​ទំនង​ ធនាគារ​ជាតិ​ ទូរស័ព្ទ៖ ០២៣ ៩៩០ ១៩៦ អ៊ីម៉ែល៖ nbccommunication@nbc.org.kh​​​

​​

​​​​

អត្ថបទ៖ មាន រតនា