ប្រាក់ មុន្នីឧត្ដម ​ទម្លាយ​មូលហេតុ​ខ្លួន​ធ្វើ​មិន​សូវ​បាន​ល្អ​​នៅ Suzuki Cup

  • 2016-11-30 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រាក់ មុន្នីឧត្ដម ទម្លាយ​ពី​មូល​ហេតុ​ដែល​​ធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ពេល​កន្លង​​ទៅ​ថ្មី​ៗ​នេះ។

ប្រាក់ មុន្នីឧត្ដម

​​​​​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​​ព្រះ​ខ័នរាជ​ស្វាយរៀង​រូប​នេះ​​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​នៅ​កម្ពុជា​សម្គាល់​ឃើញ​ថា ​ហាក់​មាន​ទម្រង់​​លេង​ធ្លាក់​ចុះ​ខ្លាំង​​​ខុស​ប្លែក​​កាល​​ជួយ​ក្រុម​ក្នុង​​វគ្គ​ជម្រុះ​នៅ​ទឹក​ដី​កម្ពុជា​ ដែល​ជួយ​​ក្រុម​ឡើង​​ទៅ​វគ្គ​ចែក​ពូល។

​ទាក់​ទង​នឹង​បញ្ហា​នេះ​​​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​​អាយុ​​ ២៣​ឆ្នាំ​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​រូប​​គេ​បាន​មាន​ជំងឺ​គ្រុន​ក្ដៅ​​​ពេល​ទៅ​ដល់​ទឹក​ដី​មីយ៉ាន់ម៉ា​ភ្លាម ក្រោយ​​សម្រាក​​​​​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​​ខំ​ប្រឹង​​ព្យាយាម​ហ្វឹកហាត់​​។ ប៉ុន្តែ​ទោះ​បី​ជា​​​អត់ធ្មត់​ចង់​បង្កើន​កម្លាំង​មក​វិញ​យ៉ាង​ណា​ក៏​ពិបាក ​ព្រោះ​ម្យ៉ាង​ចាញ់​អាកាស​ធាតុ​ផង ទើប​ធ្វើ​​ឲ្យ​រូប​គេ​ហាក់​មាន​ការ​ថមថយ​កម្លាំង​ខ្លាំង​​ដោយ​អាច​​លេង​ល្អ​​បាន​ត្រឹម​តែ​មួយ​វគ្គ​ទី​១។

ប្រាក់ មុន្នីឧត្ដម (ឆ្វេង)

​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ថែម​ថា ​ទោះ​បី​មាន​​សុខ​ភាព​មិន​សូវ​ល្អ​ក្ដី​ ឧត្ដម មិន​បាន​ផ្ដល់​តំណឹង​ទៅ​កាន់​អ្នក​សារព័ត៌មាន​​​ឬ​អ្នក​ផ្សេង​ដឹង​ឡើយ ​ដើម្បី​​មិន​ចង់​ឲ្យ​​​អ្នក​គាំទ្រ​មាន​ការ​ព្រួយបារម្ភ​​​។ ​ទន្ទឹម​នឹង​នោះ​ត្រឡប់​មក​ដល់​ភ្នំពេញ​​រូប​​គេ​នៅ​មិន​ទាន់​មាន​សុខ​ភាព​ធម្មតា​វិញ​នៅ​ឡើយ។

​សូម​បញ្ជាក់​ថា បី​ប្រកួត​របស់​កម្ពុជា​ក្នុង​​​វគ្គ​​សន្សំ​ពិន្ទុ​​ពូល B ​​គឺ​ចាញ់​ទាំង​បី​ដោយ​ប្រកួត​ទី​១ ចាញ់​ម៉ាឡេស៊ី ៣-២ ប្រកួត​ទី២ ចាញ់​មីយ៉ាន់ម៉ា​ ៣-១ ​និង​ប្រកួត​ទី​៣ ចាញ់​​វៀតណាម​ ២-​១៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី