អ្នក​ជំពាក់លុយ​មិន​សង ទៅ​បន់​អ្នកតា​ក្រហម​ ក​ នៅ​ភ្នំ​សន្ទុក ច្រើន​បាន​សម្រេច

  • 2016-12-02 09:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​បំណុល​ជំពាក់​រាប់​ឆ្នាំ​ស្ទើរ​មិន​សង គឺ​ម្ចាស់​លុយ​បាន​ទៅបន់​ស្រន់ លោក​តាក្រហមក នៅ​ភ្នំ​សន្ទុក​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ បាន​សម្រេច​ស្ទើរ​គ្រប់​គ្នា។ ទន្ទឹម​នឹង​នេះ អ្នក​ប៉ង​ចូចែចូវ​ស្ដីដណ្ដឹង​កូន​គេ ឬ ចង់​លក់​ដី​ដាច់ សុទ្ធតែ​ទៅ​បន់​ស្រន់​នៅ​ទី​នេះ​បាន​ដូច​សេចក្ដីប្រាថ្នា។ នេះ​បើតាម​ការ​លើក​ឡើង​របស់ លោក​យាយ ម៉ៅ អ្នក​ថែ​រក្សា​កន្លែង​អ្នក​តា​ក្រហមក លើ​ភ្នំសន្ទុក។

*រូបសំណាក​អ្នកតាក្រហម ក នៅ​លើ​ភ្នំសន្ទុក*

លោកយាយ ម៉ៅ បាន​រៀបរាប់​ទៀត​ថា ថ្វី​ត្បឹតតែ​ខ្មែរ​យើង​កាន់​សាសនា​ព្រះពុទ្ធ​ក្ដី ប៉ុន្ដែ ព្រហ្មមញ្ញ​សាសនា​ក៏​មិន​ចោលដែរ ដូច្នេះ ហើយ​ទើប​កូន​ខ្មែរ​គ្រប់​ជំនាន់តែ​តែងតែ​ជឿ​លើ​ការ​បន់​ស្រន់ ជាក់ស្ដែង​ការ​មក​បួងសួង​អ្នកតា​ក្រហម​ក​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​មក​បន់​ឥតល្ហែរ។

*លោកយាយ ម៉ៅ អាយុ​ជាង ៧០ឆ្នាំ អ្នកថែរក្សា​កន្លែង​អ្នកតាក្រហម ក*

លោក​យាយ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ខ្លះ​បន់​បាន​សម្រេច​ក៏​ត្រលប់​មក​ធ្វើ​ពិធី​លាបំណន់​តាម​រយៈ​លេង​ភ្លេង​ខ្មែរ ហើយ​ខ្លះ​ទិញ​ស៊ីម៉ងស៍​យក​មក​ក៏សាង​វត្ត ឬ ទី​សក្ការៈ​ អ្នកតាក្រហមក​នេះ​ជាដើម។ តាមរយៈ​បួង​សួង​ជោគជ័យ​ដូច្នេះ ទើប​មាន​អ្នក​មក​បន់ស្រន់​ច្រើន។ "កូន​អើយ! អ្នក​មក​បន់​ច្រើន​ណាស់ ខ្លះ​មក​បន់​ឲ្យ​ការ​ចូលចែចូវ​បាន​សម្រេច រកស៊ី​មាន​បាន ប្រលង​ជាប់ ខ្លះ​សុំ​កូន​ក៏​មាន។ ការប្រាថ្នា​ទាំង​អស់​ច្រើន​បាន​សម្រេច"។

តាម​ជំនឿ​ខ្លះ​យល់​ថា អ្នកតាក្រហម ក គឺជា​អ្នកតា​ដែល​មាន​​កន្សែង​ក្រហម រុំជាប់​នៅ​លើ ក ជា​កន្សែង​ដែល​មាន​ចារយ័ន្ត ជាភាសាមន្តអាគម រក្សាឬទ្ធិអំណាច​ និង រាសី របស់ពលរដ្ឋដែលប្រកាន់អំពើល្អ។ ប៉ុន្ដែ លោក​យាយ​ ម៉ៅ បាន​រៀបរាប់​ប្រវត្តិ​អំពី​ អ្នកតាក្រហម​ក ថា គឺជា កំណើត​របស់​តេជោមាស។

ចង់​ដឹង​ប្រវត្តិ​លម្អិត​អំពី​អ្នកតាក្រហមក និង​ជុំវិញ​ជំនឿ​ សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា